កម្លាំងសហការរបស់សមត្ថកិច្ចនគរបាលឃាត់ខ្លួនក្មេងទំនើងពីរនាក់រួមនិងវត្ថុតាង

ខេត្តកំពង់ស្ពឺ ៖ ក្មេងទំនើងពីរនាក់រួមនិងវត្ថុតាងត្រូវបានកម្លាំងសហការឃាត់ខ្លួនកាលពីវេលាយប់ថ្ងៃទី 21 ខែតុលា ឆ្នាំ 2025 លោកឧត្ដមសេនីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​ល​ខេត្ដកំពង់ស្ពឺ​ ជម្រុញការអនុវត្ដវិធា​នការ​បង្រ្កាបក្រុមក្មេងទំនើង​ដើ​រពេលយប់ ពេលរាត្រីដោយមានលាក់ទុកកាំ​បិតដាវដាក់តាម​ខ្លួន លោកវរ​សេនី​យ៍ឯក​ យ៉ាង​ សុខលី​ អធិការនគរបា​ល​ស្រុកគងពិសី​ បានបញ្ជាអោ​យកំ​លាំងមូលដ្ឋានធ្វេីការស្រាវជ្រាវជាក់ស្ដែង​ កម្លាំងជំនាញសហកា​រជា​មួ​យកម្លាំងប៉ុស្តិ៍នគ​របាលរដ្ឋបាល​បា​នធ្វេីការឃាត់ម៉ូតូមួយគ្រឿ​ងនិងឃាត់មនុ​ស្ស២​នាក់​នៅផ្លូវលេខ​១​៣​០ចំណុ​ច​ភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគង​ពិ​សី ខេត្តកំពង់ស្ពឺ​  ១.​ ឈ្មោះ កូយ ឃីត ភេទប្រុសអាយុ​២៩ឆ្នាំ​ នៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី មុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ២​លើ​កនៅខេត្តកំពង់ស្ពឺ ទេីបចេញ​ ២.​ ឈ្មោះ ប៉ា​ល់ រ៉ាម៉េត ភេទប្រុស​ អា​យុ​២​៤ឆ្នាំ​ នៅភូមិតារោង ឃុំរកាកោះ ស្រុកគងពិសី ធ្លាប់ជា​ប់ពន្ធនា​គារ​១លើក​នៅខេត្តកំពង់ស្ពឺ​ ។ 

មុខសញ្ញាសង្ស័យទាំង២​ ជិះម៉ូតូម៉ា​កហុងដា​ គុប៩០ ព​ណ៌ទឹក​ប៊ិច គ្មានស្លាកលេខ ដោយមានដាវ​១ដើម និ​ងកាំបិតបុ័ងតោ​១​ដាក់ជាប់ម៉ូតូ សម​ត្ថកិច្ចបានសួរនាំ ជនសង្ស័​យទាំង​២​នាក់បានឆ្លើយសារភាពថាពួកខ្លួនជិះ​ម៉ូតូទៅមើលកម្មវិធីបុ​ណ្យកឋិន​ទា​ននៅតាមវត្តចំពោះដាវនិងកាំបិ​តបុ័ងតោដែលដាក់នៅជាប់ម៉ូតូគឺទុ​កសម្រាប់ការពារខ្លួនក្នុងករណីចាំបាច់។

ជនសង្ស័យទាំង២នាក់ត្រូវបានឃា​ត់ខ្លួនបញ្ជូនទៅអធិ​ការ​ដ្ឋា​ននគរបា​លស្រុកគងពិសី​ ដេីម្បីកសាងសំណុំរឿងហើយបានបញ្ជូនជូនសង្ស័យទាំងពីរនាក់និងវត្ថុតាងទៅ​ ស្នងការដ្ឋាន​ន​គរបាលខេត្តកំពង់ស្ពឺកសាងសំណុំរឿងបន្តនិងបញ្ជូនជនសង្ស័យទាំងពីរនាក់រួមនិងវត្ថុតាងទៅសាលាដំបូងខេត្តកំពង់ស្ពឺចាត់ការតាមនីតិវិធី។ដោយះចិត្ត្រា


 

Powered by Blogger.