រថយន្តមួយគ្រឿងបើកលេីផ្លូវល្បឿនឆ្លងចរន្តអគ្គិភ័យឆេះអស់ទាំងស្រុង
ខេត្តកំពង់ស្ពឺះនៅរសៀលថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៦ នៅចំណុចលេីផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រលេខ ៧៨+៣០០
ទិសដៅភ្នំពេញឆ្ពោះទៅ ខេត្តព្រះសីហនុ ទៅដល់ចំណុចភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺមានរថយន្ដ១គ្រឿង ម៉ាក MITSUBISHI PAJERO ពណ៌ទឹកប្រាក់ លាយបៃតង ពាក់ស្លាកលេខភ្នំពេញ2AN-7514 បើកបរដោយឈ្មោះ វង្ស វុត្ថា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងអ្នករួមដំណើរ៣នាក់ស្រី បើកបរពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ លុះមកដល់ចំណុចខាងលើ រថយន្ដ
ឆ្លងចរន្ដអគ្គីសនីបណ្ដាលឲ្យឆេះថយន្ដអស់ទាំងស្រុង ចំណែកអ្នកបើកបរ និងអ្នករួមដំណើរក្នុងរថយន្ដមិនមានរងរបួសអ្វីទេ ចាកចេញពីរថយន្ដមុនកេីតហេតុ។
លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បញ្ជាក់ថា ករណីខាងលើរថយន្ដពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុនប្រចាំការលើផ្លូវល្បឿនលឿនបានចេញអន្ដរាគមន៍ជួយបាញ់ពន្លត់ បានទាន់ពេលវេលា តែអគ្គិភ័យឆាបឆេះលឿនពេកបណ្ដាលអោយរថយន្ដឆេះខូចខាតស្ទេី 100%។ 
បច្វុប្បន្នតំណាងក្រុមហ៊ុនផ្លូវល្បឿនលឿនកំពុងតែស្ទួចយករថយន្ដខាងលេី ទៅដាក់នៅទីតាំងបញ្ឍរសុវត្ថិភាព និងធ្វេីការដោះស្រាយជាមួយភាគីម្ចាស់រថយន្ដដើម្បីបញ្ចប់រឿង។ដោយះចិត្ត្រា


Post a Comment