ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រុកគងពិសីឃាត់ខ្លួនជាមួយនឹងវត្ថុតាង

ខេត្តកំពង់ស្ពឺ៖សមត្ថកិច្ចជំនាញបានឃាត់ខ្លួនជូនសង្ស័យម្នាក់ជួញដូរ រក្សាទុកដូចខុសច្បាប់នៅសារធាតុញៀន ដោយអនុវត្តបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ឃឹម  សុកខៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយលោកវរៈសេនីយ៍ឯក យ៉ាង សុខលី អធិការស្រុកគងពិសី បានធ្វើការបង្ក្រាបករណីគ្រើងញៀន 

កាលពីវេលាម៉ោង ១១ និង៤៥នាទីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ នៅចំណុចភូមិក្រាំងឃ្នង ឃុំស្រង់ កម្លាំងសមត្ថកិច្ចជំនាញ   បានបង្ក្រាបមុខសញ្ញាពាក់ព័ន្ធនិងគ្រឿងញៀន ០១នាក់មាន
ឈ្មោះ ឈៀ សីហ័ស ហៅតោ ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិក្រាំងឃ្នង  ឃុំស្រង់ស្រុកគងពិសី  ខេត្តកំពង់ស្ពឺ ។
ត្រួតពិនិត្យដកហូតបានម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០២កញ្ចប់ (តូច០១-មធ្យម០១),ទូរស័ព្ទដៃ ០១គ្រឿង និង ឧបករណ៍ប្រើប្រាស់មួយចំនួន។
ចំពោះករណីនេះកំលាំងជំនាញកុំពុងកសាងសុំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសខេត្តកសាងសុំរឿងបន្ត។រួចបញ្ជូនជនសង្ស័យរួមនិងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺចាត់ការតាមនីតិវិធី៕ដោយ៖ចិត្ត្រា





 

Powered by Blogger.