លោកពៅសម្បូរណ៍តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺនិងលោក ឡាយលៀងសេងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺបានបើកកិច្ចប្រជុំនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ
ខេត្តកំពង់ស្ពឺ : តំណាងអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ជាមន្រ្ដីនគរបាលយុត្ដិធម៌ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦
បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ពាក់ព័ន្ធនិងការទទួលពាក្យបណ្ដឹង ការចុះបញ្ជីបណ្ដឹង ,បញ្ជីឃាត់ខ្លួន , កន្លែងឃាត់ខ្លួន ពិនិត្យលើបញ្ហាប្រឈមនានា ព្រមទាំងចូលរួមដោះស្រាយសម្របសម្រួលបញ្ហាឲ្យស្រមតាមនីតិវិធីព្រហ្មទណ្ឌ ។
នៅសាលប្រជុំអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដឹកនាំកិច្ចប្រជុំដោយ:
• លោកអនុព្រះរាជអាជ្ញា ពៅ សម្បូរណ៍ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ ។
• លោក ឡាយ លៀងសេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ
សមាសភាពចូលរួម:
-លោកវរសេនីយ៍ឯក ចន សុភិត អធិការនគរបាលស្រុកបសេដ្ឋ
-លោកវរសេនីយ៍ត្រី ស៊ូ ប៊ុនរឿន មេបញ្ជាការកងរាជអាវុធហត្ថស្រុក
-លោក លោកស្រីអធិការរង-លោកនាយ នាយរងផ្នែក
-លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១៥
-មន្ត្រីកងរាជអាវុធហត្ថស្រុក
ដោយ:ចិត្ត្រា











Post a Comment