រដ្ធបាលខេត្តព្រះសីហនុដឹកនាំដោយលោក ពេជ្យ ខៅដាងនាយករងរដ្ធបាលខេត្ត នឹងលោ កធឿន សុធិនអភិបាលរងស្រុកស្ទឹងហាវ ចុះរុះរើសំណង់ផែថ្មសង់ចូលសមុទ្រដោយមិនមានលិខិតអនុញ្ញាត
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលស្រុកស្ទឹងហាវ បានចុះពិនិត្យ និងរុះរើទីតាំងសំណង់មួយកន្លែងដែលបានសាងសង់ចូលក្នុងដែនសមុទដោយ ពុំមានលិខិតអនុញ្ញាត ឈ្មោះភោជនីយដ្ឋាន BEACH HOUSE ដែលមានតំណាងដោយឈ្មោះ អ៊ុច ស្រីរ័ត្ន និងឈ្មោះ គួច វិឆ័យ មានទីតាំងនៅចំណុចជិតឆ្នេរព្រែកត្រែង ស្ថិតក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

យោង៖
- លិខិតលេខ ០០២/២៦ សជណ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ របស់រដ្ឋបាលស្រុកស្ទឹងហាវ
-លិខិតបង្គាប់ការលេខ០០៩/២៦ លបក.សសហ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ របស់រដ្ឋបាលស្រុកស្ទឹងហាវ
នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ លោក ពេជ្រ ខៅដាង នាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ និងលោក ធឿន សុធិន អភិបាលរងស្រុកស្ទឹងហាវ បានដឹកនាំក្រុមការងារ និងគណៈបញ្ជាការឯកភាពស្រុកស្ទឹងហាវ ធ្វើការចុះរុះរើទីតាំងសំណង់មួយកន្លែង ដែលបានសាងសង់ចូលក្នុងដែនសមុទ្រ មានទីតាំងស្ថិតនៅភូមិ៤ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
ការចុះរុះរើនេះ ក្រោយពីផុតថ្ងៃកំណត់ជូនដំណឹងឱ្យម្ចាស់ភោជនីយដ្ឋាន BEACH HOUSE ឱ្យរុះរើសំណង់ដែលបានសាងសង់ចូលក្នុងសមុទ្រ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ដែលបានសាងសង់ចូលក្នុងសមុទ្រជាលទ្ធផល៖
១/ក្រុមការងារបានពិនិត្យឃើញថា នៅលើទីតាំងនេះមានការសាងសង់ជាផែថ្មប៉េតុងទំហំទទឹង៦ម៉ែត្រ និងបណ្តោយ២៥ម៉ែត្រ។
២/ទីតាំងសំណង់នេះមានការសាងសង់ជាបន្ទប់ៗលក្ខណៈជារីសតសម្រាប់ភ្ញៀវស្នាក់នៅប្រមាណជា៤០បន្ទប់ និងបានរំលោភលើដីចំណីសមុទ្រទាំងស្រុង ដោយពុំមានលិខិតអនុញ្ញាត។
៣/មានការសាងសង់ជាកញ្ចុះលំហែចូលក្នុងសមុទ្រមានទំហំទទឹងប្រមាណ៥ម៉ែត្រ និងមានបណ្តោយទំហំប្រមាណ ៤០ម៉ែត្រដោយពុំមានលិខិតអនុញ្ញាត។
៤/ មានសំណង់អាហារដ្ឋាន ១ខ្នងមានជាន់ផ្ទាល់ដី និងជាន់ទីមួយ មានទំហំប្រមាណទទឹង៥ម៉ែត្រ និងបណ្ដោយប្រមាណ ១៦ម៉ែត្រ និងមានកម្ពស់ប្រមាណ៧ម៉ែត្រ។
សូមបញ្ជាក់ផងដែរថា សំណង់ទាំងអស់ដែលបានសាងសង់លើដីចំណីសមុទ្រនេះគឺពុំមានលិខិតអនុញ្ញាតឡើយ ជាចុងក្រោយនៃលទ្ធផលរបស់ក្រុមការងារបានចុះអនុវត្តរុះរើសម្រេចបាន៖
១/ ក្រុមការងារបានវាយកម្ទេចសំណង់ផែដែលបានសាងសង់ចូលក្នុងសមុទ្រទាំងស្រុង និងបានប្រើប្រាស់រយៈពេលមួយថ្ងៃពេញ
ក្រុមការងារបានប្រើប្រាស់គ្រឿងម៉ាស៊ីនម៉ូទ័របុកប៉េតុងចំនួន៣គ្រឿង ញរញ្ជួចំនួន៤ ម៉ាស៊ីនភ្លើងចំនួន២គ្រឿង និងគ្រឿងចក្រខ្នាតធំមួយ
គ្រឿង ម៉ាកKOMATSU ក្នុងការរុះរើ។
២/ ចំពោះការសាងសង់ជាកញ្ចុះលំហែកាយ ចូលក្នុងសមុទ្រមានទំហំទទឹងប្រមាណ៥ម៉ែត្រ និងមានបណ្ដោយទំហំប្រមាណ ៤០ម៉ែត្រ ដែលពុំមានលិខិតអនុញ្ញាត ក្រុមការងារបានសម្រេចទុករយៈពេល៧ថ្ងៃសម្រាប់ឱ្យម្ចាស់រីសត(ភោជនីយដ្ឋាន BEACH HOUSE)
រុះរើដោយខ្លួនឯង គិតត្រឹមថ្ងៃធ្វើកំណត់ហេតុនេះរហូតដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ជាកំហិត ករណីម្ចាស់នៅតែមិនអនុវត្តតាមការណែនាំរបស់ក្រុមការងារនោះទេ រដ្ឋបាលស្រុកនឹងដឹកនាំគណៈបញ្ជាការឯកភាពស្រុកចុះរុះរើចេញ និងមិនទទួលខុសត្រូវរាល់ការខូចខាតនោះទេ ចំពោះរាល់ការចំណាយទាំងស្រុងជាបន្ទុករបស់ម្ចាស់រីសត(ភោជនីយដ្ឋាន BEACH HOUSE)។
៣/ ចំពោះសំណង់ផ្សេងៗដែលម្ចាស់រីសត(ភោជនីយដ្ឋាន BEACH HOUSE) បានសាងសង់រំលោភលើដីចំណីសមុទ្រ ក្រុមការងារនឹងរាយការណ៍ជូនថ្នាក់ដឹកនាំ ពិនិត្យនិងសម្រេច៕






Post a Comment