ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃស្នងការនគរបាលខេត្តកំពង់ស្ពឺបានចាត់ឲ្យតំណាងដឹកនាំកម្លាំងចុះទៅសួរសុខទុក្ខដល់វីរៈកងទ័ពជួរមុខ
ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី 07 ខែមករា ឆ្នាំ 2026ដោយបានការដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានចាត់តំណាងលោកវសេនីយ៍ឯក ហុក អេងជាង ស្នងការរងទទួលផែនធនធានមនុស្ស ដឹកនាំកម្លាំងការិយាល័យ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី ចុះសួរសុខទុក្ខវីរកងទ័ពជួរមុខលោកព្រិន្ទបាលឯក យឹម យ៉ុន ភេទប្រុ ស អាយុ ៥១ឆ្នាំ បម្រើការនៅកងអនុសេនាធំទី៤ ការពារព្រំដែនលេខ៥០១ ទិសថ្មដា មានទីលំនៅបច្ចុប្បន្ន នៅភូមិសូគង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលកំពុងសម្រាកព្យាបាលជម្ងឺ (ត្រូវផ្សែងពុល) នៅមន្ទីរពេទ្យបង្អែកស្រុកគងពិសី ។ 
ក្នុងឱកាសនោះក៏បាននាំយកនូវថវិកា និងសម្ភារៈរួមមាន៖ ថវិកាចំនួន ៥០០.០០០រៀល ថវិកាអធិការដ្ឋាន ចំនួន ៤០០.០០០រៀល , អង្ករ ៥០គីឡូក្រាម , ទឹកផ្លែឈើ ១កេស , ទឹកត្រី ២យួរ , ទឹកស៊ីអ៊ី ២យួរ , ទឹកសុទ្ធ ២កេស និង មី ២កេស ផ្ដល់ជូនដល់លោកព្រិន្ទបាលឯក យឹម យ៉ុន វីរកងទ័ពដែលកំពុងតែព្យាបាលជម្ងឺនិងជូនពរឱ្យលោកឆាប់ជាសះស្បេីយពីជម្ងឺ និងឆាប់វិលត្រឡប់ទៅបំពេញបេសកកម្មជូនជាតិ ក្នុងនាមអ្នកការពារជាតិមាតុភូមិដេីម្បីបូរណភាពទឹកដី របស់យេីង។
ដោយ៖ចិត្ត្រា







Post a Comment