រថយន្តលុចស៊ីស 570 បើកបុកគូទរថយន្តដឹកប្រេងលើផ្លូវល្បឿនលឿនបណ្ដាលឱ្យអ្នកបើកបររថយន្ត 570 ស្លាប់ភ្លាមៗនៅកន្លែង
ខេត្តកំពង់ស្ពឺះអ្នកបើកបររថយន្ត 570 ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណៈបើកបុកគូទរថយន្តដឹកប្រេងបើកស្របទើសគ្នាពីរលិច ទៅកើតករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត បុកពីក្រោយរថយន្ដមួយគ្រឿងផ្សេងទៀតកំពុងតែរត់ខាងមុខ នៅលើផ្លូវល្បឿនលឿនបណ្តាលឱ្យផ្ទុះឆេះតែម្ដង
នៅថៃ្ងទី២៨ ខែមករា ឆ្នាំ២០២៦ តាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួចបានទទួលព័ត៌មានពីក្រុមការងារផ្លូវល្បឿនលឿន ថានៅវេលាម៉ោង ៧:៣០នាទីព្រឹកមានរថយន្ត១គ្រឿង ម៉ាក LEXUS LX570 ពណ៌ខ្មៅ មានផ្លាកលេខ ភ្នំពេញ 2BQ-6668 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (បានស្លា-ប់ក្នុងហេតុការណ៍ផ្ទុះឆេះនៅក្នុងរថយន្ត) រថយន្ដបើកបរក្នុងទីសដៅ ពីលិចទៅកើត(ព្រះសីហនុ-ភ្នំពេញ) លុះមកដល់ចំណុចចំណុច (PK 93+400 )ស្ថិតនៅក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច បានបុកពីក្រោយរថយន្ត ម៉ាក SHACMAN ពណ៌ស-លឿង-បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3E-7040 មានសណ្តោងសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ 4A-3058 (ដឹកប្រេង) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណក្រោយកើតហេតុគេចខ្លួន រថយន្ដទាំង២ បើកបរក្នុងទិសដៅស្របគ្នា ។

នៅកន្លែងកើតហេតុរថយន្តម៉ាកLEXUS LX570 ឆេះទាំងស្រុងនៅកន្លែង រីឯរថយន្តដឹកប្រេងមានការខូចខាតមួយផ្នែកខាងក្រោយកិច្ចអន្ដរាគមន៍របស់ក្រុមហ៊ុនផ្លូវល្បឿនលឿនបានចេញជួយនិងប្រើប្រាស់ទឹកអស់មួយរថយន្ដ បច្ចុប្បន្នវត្ថុតាងទាំង២ កំពុងចាត់ចែងយកចេញពីកន្លែងកើតហេតុមកកាន់ទីតាំងសុវត្ថិភាពរួចរាល់ហើយ។ដោយះចិត្ត្រា




Post a Comment