ឯកឧត្តម សាយ សំអាល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និង​សំណង់ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះសីហនុ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍កំពង់ផែស្វយតក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ដីអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ​ បានស្ម័គ្រចិត្តចាកចេញនឹងស្មើសុំសំណងផលប៉ះពាល់ឱ្យបានសមរម្យ ដូចនេះហើយក្នុងនាមឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ និងឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ អញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលស្ថិតនៅក្នុងបរិវេណដីគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយមានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ​ បានធ្វើអាននៅរបាយការសង្ខេប ស្តីពីដីគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមកិច្ច​ប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ស្តីពីការដោះស្រាយសំណង់មិនរៀបរយក្នុងបរិវេណដីគម្រោងអភិ​វឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយមានការចូលរួមសហការសម្របសម្រួលយ៉ាងសកម្មពីរដ្ឋបាលខេត្ត ក្នុងការដោះស្រាយសំណង់មិនរៀបរយ ដូច្នេះហើយក្រុមការងារបានពិនិត្យដោះ​ស្រាយសំណង់មិនរៀបរយក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ដោយបានរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ចំនួន ៩លើក រហូតសម្រេចបានការចុះវាស់វែងកំណត់អត្តសញ្ញាណចំនួន ៦១៣ទីតាំង ដែលត្រូវធ្វើការចរចាដោះស្រាយជាមួយបងប្អូនប្រជាពលរដ្ឋ ហើយជាលទ្ធ​ផលក្រុមការងារសម្រេចដោះស្រាយដោយផ្តល់ប្រាក់ឧបត្ថម្ភគោលនយោបាយជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានធ្វើការសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលស្ថិតនៅលើដីគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសូមឱ្យ ពុកម៉ែ បងប្អូន ទាំងអស់គ្នាលើកជាមតិយោបល់ សំណើរ និងសំណូមពរមកកាន់ក្រុមការងារ ដើម្បីឱ្យក្រុមការងារមានមូលដ្ឋានច្បាស់លាស់ធ្វើការពិនិត្យពិភាក្សា​​ ក្នុងដោះស្រាយជូនដល់បងប្អូនពុកម៉ែនៅទីនេះ​ ព្រោះយើងនៅមានជំរើសជាច្រើនផ្សេងទៀតក្នុងការជជែកគ្នា ដើម្បីរកចំណុចឈ្នះឈ្នះ ចំពោះសំណើរដែលបងប្អូនពុកម៉ែបានលើកឡើងមានដូចជា​ដោះស្រាយផលប៉ះពាល់សមរម្យ សុំដីសហគមន៍​ ផលប៉ះពាល់សំណង​ និងផែសហគមន៍ជាដើម ហើយក្រុងការងាររបស់យើងនឹងធ្វើការពិភាក្សារកចំណុចមួយដែលបងប្អូនទទួលយកបានទាំងអស់គ្នា​។

​ជាមួយគ្នានោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដោយផ្តោតអាទិភាពលើការពង្រីកទីក្រុង និងការអភិវឌ្ឍទីក្រុងថ្មីៗបន្ថែមនៅតាមបណ្តារាជធានី ខេត្ត ការបង្កើតសួនសាធារណៈ ឧទ្យានបៃតង ការពង្រឹង ការគ្រប់គ្រង និងការធ្វើទំនើបកម្មនគ រូបនីយកម្ម ដើម្បីធានាសុវត្ថិភាពសោភ័ណភាពបរិស្ថានល្អ និងសុខុមាលភាពសម្រាប់ការរស់នៅ និងប្រសិទ្ធ​ភាពក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ដោយក្នុងនោះ​ដែរឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យប្រជាពលរដ្ឋដែលរស់នៅលើដីគម្រោងអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ​ ទី១.ត្រូវរៀបចំឯកសាររបស់ខ្លួនដោយសរសេរលិខិតជាលាយលក្ខណ៍អក្សមកកាន់ក្រុម​ការងារ ដើម្បីយើងផ្ទៀងផ្ទាត់ដោះស្រាយបញ្ហាជូន​ ព្រោះយើងមានជំរើសពីរ ទី២.រៀបចំផែសហគមន៍ ហើយបងប្អូនចូលរួមគ្រប់គ្រងផែសហគមន៍តាមរបៀបយ៉ាងដូចម្ដេច ចំពោះបងប្អូនដែលរកស៊ីទទួលទានផ្នែកនេសាទត្រូវមានភាគរយនៅក្នុងផែសហគមន៍ទាំងគ្នា៕






 

Powered by Blogger.