លោក ឧត្តមសេនីយ៍ទោ ឃឹម សុកខៃស្នងការនគរបាលខេត្តកំពង់ស្ពឺបានបញ្ជាឲ្យក្រុមការងារការិយាល័យអត្តសញ្ញាណប័ណ្ណធ្វើជូនកម្មករ កម្មការិនីនៅក្នុងរោងចក្រផ្ទាល់
ខេត្តកំពង់ស្ពឺះអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងបានការបញ្ជាពី លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ។ 
នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ក្រុមការងារ ការិយាល័យអត្ដសញ្ញាណប័ណ្ណ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ធ្វើការសម្របសម្រួលជាមួយ រោងចក្រ សហគ្រាស ក្នុងខេត្តកំពង់ស្ពឺ ដើម្បីចុះថតអត្តសញ្ញាណប័ណ្ណដែលផុតសុពលភាព (ទុតិយតា) និងមុនផុតសុពលភាព ១៨០ថ្ងៃ ជូនដល់បងប្អូន កម្មករនិយោជិត នៅរោងចក្រ Agile sweater (Cambodia) Co ,Ltd អាសយដ្ឋានផ្លូវជាតិលេខ ៤៤ ភូមិបូរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ 
ការគឹតគូរអំពីសុខទុក្ខរបស់បងប្អូន កម្មករ-កម្មការិនី បានឱ្យជំនាញចុះមកធ្វើអត្តសញ្ញាណប័ណ្ណជូនដល់កន្លែងធ្វើការងារផ្ទាល់ ដោយគ្មានគឹតថ្លៃសេវា ដែលមិនចាំបាច់ឲ្យពួកគាត់ត្រូវធ្វេីដំណេីរទៅរកសេវាធ្វើអត្ដសញ្ញាណប័ណ្ណនៅឆ្ងាយពីការងារនោះទេ ។ 
សូមបងប្អូនចូលរួមទទួលយកសេវាទាំងអស់គ្នា សមត្ថកិច្ចនគរបាល រីករាយចំពោះការផ្ដល់សេវានេះដល់កម្មករ កម្មការិនីទាំងអស់គ្នា។ដោយញចិត្ត្រា










Post a Comment