លោកឧត្តមសេនីយ៍ត្រីសម សាក់ស្នងការរងព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានដឹកនាំកម្លាំងចុះប្រតិបត្តិការពេលយប់ឃាត់ខ្លួនក្មេងទំនើងបានចំនួន13នាក់
ខេត្តកំពង់ស្ពឺ ៖ ក្មេងទំនើងចំនួន 13 នាក់ទៅបានកម្លាំងសមត្ថិកិច្ចប្រតិបត្តិការបង្រ្កាបនៅពេលយប់ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២៥ រួមនិងវត្ថុតាង ក្រុមក្មេងទំនេីងដេញកកាប់អ្នកដំណេីរដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺនឹងបានការចង្អុលដឹកនាំលោកឧត្ដមសេនីយ៍ត្រី សម សាក់ ស្នងការរង ទទួលផែនព្រហ្មទណ្ឌនិងការដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី រស់ រដ្ឋា ស្នងការរងទទួលជំនួយការ ដឹកនាំការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានសហការជាមួយកំលាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង ធ្វេីការស្រាវជ្រាវឈានទៅបង្រ្កាបមុខសញ្ញាបក្ខពួកក្រុមក្មេងទំនេីង ដែលប្រេីកាំបិតផ្គាក់ដេញកាប់យុវជនស្អាតស្អំ២នាក់ ដែលជិះម៉ូតូគ្មានផ្លាកលេខម៉ាកHONDADREAMកាលពីយប់ថ្ងៃទី២៤
ខែធ្នូ ឆ្នាំ២០២៥ ម៉ោង ១: និង២០នាទីនៅភូមិកែវឧត្តម ឃុំត្រពាំងគង
បែកចង្កៀងមុខក្រោយ កំបាំងម៉ូតូ កុងទ័រ និងដាច់កាត់តាប៊ូក្រោយ
ក្រោយធ្វេីសកម្មភាពក្រុមជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់អស់ ។ 
ជាក់ស្ដែងក្នុងប្រតិបត្ដិការ កំលាំងបានស្រាវជ្រាវនិងឃាត់មុខសញ្ញាក្មេងទំនេីង សរុប ១៣នាក់ ដកហូតម៉ូតូ ៤គ្រឿង កាំបិតផ្គាក់ ២ដើម និង ដាវ ១ដើម ៖
១-ឈ្មោះ ជុក រតនា ហៅមួយ ភេទប្រុស អាយុ១៧ឆ្នាំ
២-ឈ្មោះ មាន វ៉ាលិ ភេទប្រុស អាយុ១៤ឆ្នាំ
៣-ឈ្មោះ ផន សូវិត ភេទប្រុស អាយុ១៧ឆ្នាំ
៤-ឈ្មោះ ពិសិដ្ឋ សម្បត្តិ ហៅតុ ភេទប្រុស អាយុ១៦ឆ្នាំ
៥-ឈ្មោះ ទឹម ផាត់ណៃ ភេទប្រុស អាយុ១៨ឆ្នាំ
៦-ឈ្មោះ វុទ្ធី វឌ្ឍនា ហៅរុយ ភេទប្រុស អាយុ១៦ឆ្នាំ
៧-ឈ្មោះ វី ណូ ភេទប្រុស អាយុ ១៥ឆ្នាំ
៨-ឈ្មោះ សឿង សារ៉ាត់ ភេទប្រុស អាយុ ១៦ឆ្នាំ
៩-ឈ្មោះ សាន សុឈឿន អាយុ ១៧ឆ្នាំ ( កាន់កាំបិតផ្គាក់ )
១០-ឈ្មោះ លី សុខហេង ភេទប្រុស អាយុ ១៦ឆ្នាំ ( កាន់ដាវ )
១១-ឈ្មោះ មុត ភ័ក្រត្រា ភេទប្រុស អាយុ ១៧ឆ្នាំ
១២-ឈ្មោះ វ៉ាន់ គីមហុង ភេទប្រុស អាយុ ១៩ឆ្នាំ
១៣-ឈ្មោះ ហៀង ចាន់ណា ភេទប្រុស អាយុ ១៩ឆ្នាំ ( កាន់កាំបិតផ្គាក់ )
ក្រុមក្មេងទំនេីងបានឆ្លើយសារភាពថាពួកខ្លួន ធ្លាប់ធ្វេីសកម្មភាពដេញកាប់ម៉ូតូអ្នកដំណេីរតាមផ្លូវជាតិលេខ៤ មុខហាងនំបុ័ង និងនៅតាមផ្លូវ១៣០ ភូមិស្ពានតោ ឃុំរលាំងគ្រើល ករណីនេះបានកសាងសំណុំរឿងប្រគល់ជូនការិយាល័យជំនាញកសាងសំណុំរឿងបន្ដ។ដើម្បីបញ្ជូនជនសង្ស័យទាំងអស់និងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺចាត់ការតាមនីតិវិធី។
ដោយ ៖ចិត្ត្រា











Post a Comment