ទីតាំង 7-Eleven ទាំង 7 កន្លែងនៅខេត្តព្រះសីហនុ ត្រូវបានទម្លាក់ផ្លាកចេញទាំងស្រុង ខេត្តព្រះសីហនុ៖ ទីតាំងហាង 7-Eleven ដែលធ្លាប់បើកអាជីវកម្មនៅក្នុងខេត្តព្រះសីហនុ ចំនួន 7 កន្លែង ត្រូវបានម្ចាស់អាជីវកម្មសម្រេច ទម្លាក់ផ្លាក និងបញ្ឈប់ដំណើរការទាំងស្រុង នៅថ្ងៃទី 24 ខែធ្នូ ឆ្នាំ 2025។

 
 
ខេត្តព្រះសីហនុ៖ ទីតាំងហាង 7-Eleven ដែលធ្លាប់បើកអាជីវកម្មនៅក្នុងខេត្តព្រះសីហនុ ចំនួន 7 កន្លែង ត្រូវបានម្ចាស់អាជីវកម្មសម្រេច ទម្លាក់ផ្លាក និងបញ្ឈប់ដំណើរការទាំងស្រុង នៅថ្ងៃទី 24 ខែធ្នូ ឆ្នាំ 2025។ផ្លូវការ! ទីតាំង 7-Eleven ទាំង 7 កន្លែងនៅខេត្តព្រះសីហនុ ត្រូវបានទម្លាក់ផ្លាកចេញទាំងស្រុងទីតាំងទាំងនោះ រួមមាន៖
 1. ហាង 7-Eleven អូរសំអាត
 2. ហាង 7-Eleven ផ្សារលើ
 3. ហាង 7-Eleven កំពង់ផែ
 4. ហាង 7-Eleven ទំនប់រលក
 5. ហាង 7-Eleven អូរ៣
 6. ហាង 7-Eleven អូរត្រេះ
 7. ហាង 7-Eleven វាលរេញ

បើតាមការលើកឡើងរបស់ម្ចាស់អាជីវកម្ម ដែលជាប្រតិបត្តិករទីតាំងទាំងនេះ បានបញ្ជាក់ថា មូលហេតុដែលមិនអាចបញ្ឈប់គម្រោងភ្លាមៗកន្លងមក គឺដោយសារតែមានការពាក់ព័ន្ធនឹង កិច្ចសន្យា និងកុងត្រាផ្សេងៗ។ ទោះជាយ៉ាងណា នៅពេលនេះ ម្ចាស់អាជីវកម្មបានសម្រេចចិត្ត បញ្ឈប់កិច្ចសន្យា និងកុងត្រាពាក់ព័ន្ធទាំងអស់ ដោយមិនរង់ចាំបន្តទៀតឡើយ។

ម្ចាស់អាជីវកម្មក៏បានបញ្ជាក់បន្ថែមថា ទោះបីជាការសម្រេចចិត្តនេះអាចនាំឲ្យមានការខាតបង់ប្រាក់យ៉ាងច្រើនក្តី ក៏មិនអាចទទួលយក ប្រាក់ចំណូលដែលបង្កប់ដោយឈាម និងទឹកភ្នែករបស់ប្រជាជនកម្ពុជា បានឡើយ៕









Powered by Blogger.