លោកឧត្តមសេនីយ៍ ទោឃឹម សុកខៃស្នងការនគរបាលខេត្តកំពង់ស្ពឺបញ្ជាដឹកនាំកងកម្លាំងនគរបាលការពារសន្តិសុខ ជូនឯកឧត្តម ហ៊ុន ម៉ានី

ខេត្តកំពង់ស្ពឺ ៖ លោក​ឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នង​ការនគរបា​ល​ខេត្ដកំពង់ស្ពឺ​ បញ្ជាដឹកនាំកងកំលាំងនគរបាលកា​រពារសន្ដិសុខ​ ជូនឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាលជាមួយគ្រួសារកងទ័ពក្នុងខេត្តកំពង់ស្ពឺ ចំនួន​១,៤០០ គ្រួសារ​ 
នាថ្ងៃទី២៧ ខែធ្នូ ថ្នាំ២០២៥ រដ្ឋបាលខេត្ដកំពង់ស្ពឺ​បបានរៀបចំទទួល ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួ​ងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជ​រដ្ឋាភិ​បាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសំណេះសំណាលជាមួយ ក្រុមគ្រួសារក​ង​ទ័​ពដែ​លឈរជើងនៅតាមបន្ទាត់ព្រំដែន ដែលមានទី​លំនៅ​ក្នុងខេត្តកំពង់ស្ពឺ

អញ្ជេីញអមដំណេីរមានឯកឧត្ដម​ លោកជំទាវ​ តំណាងរា​ស្រ្ដ​ ឯកឧត្ដម​ លោកជំទាវ​ ក្រុមការងាររាជរដ្ឋាភិបាលចុះខេត្ដកំពង់ស្ពឺ​ ឯកឧ្ដម​ យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃ​គណៈអភិ​បា​លខេត្តកំពង់ស្ពឺ ឯកឧត្តម លោ​ក​ជំទាវ លោក លោកស្រីប្រធាន​មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ ពិធីនេះប្រារព្ធធ្វើនៅក្នុងបរិវេណខាងមុខ អគាររដ្ឋបាលខេត្តកំពង់ស្ពឺ។

‎ក្នុងឱកាសនោះដែរ ឯកឧត្តមក៍បានផ្តល់អំណោយដល់គ្រួសារកងទ័ពដោយក្នុង១គ្រួសារ ទទួលបាន៖ ថវិកា ៤០ម៉ឺនរៀល ,អង្ករ ២៥គីឡូក្រាម, ទឹកត្រី ១យួរ (៦ដប) , ភួយ ១ , ត្រីខ ១យួរ (១០កំប៉ុង) , ទឹកស៊ីអ៊ីវ ១យួរ (៦ដប) ,ឃីតចំនួន១ (អំបិល ១គីឡូ, សាច់ជ្រូកផាត់ ១ថង់, ផ្អកសាច់ជ្រូក ១ក្រឡ) ,អាវរងារ ២ ,នំក្មេងៗ(ប្រភេទនំកញ្ចប់ចំរុះ)ផងដែរ។ដោយះចិត្ត្រា















 

Powered by Blogger.