ឯកឧត្តម សុខ រ៉ាថន ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិក ប្រចាំរដ្ឋម៉ារីឡែន

នារសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ បញ្ជាការដ្ឋានកងទ័ពពិសេស ឯកឧត្តម សុខ រ៉ាថន ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិក ប្រចាំរដ្ឋម៉ារីឡែន បានអញ្ជើញដឹកនាំក្រុមការងារ
ក្រោមអធិបតីភាព ឯកឧត្តម អ៊ូ រ៉ាស៊ី ប្រធានតំបន់ឆ្នេរខាងកើត នាំយកអំណោយដែលបងប្អូនជាសមាជិក-សមាជិកាបានចូលរួមឧបត្ថម្ភដូចជា:

១ ឯកឧត្តម សុខ រ៉ាថន ៥០០$
២ លោក ច័ន្ទតារា រ៉ូម៉ែន ១០០$

1.  មីកញ្ចប់     ២០កេស
2.  មីសួកញ្ចប់    ២០កេស
3.  គុយទាវ    ១០កេស
4.  ត្រីខ កំប៉ុង  ១០ឈុត
5.  បារី    ៥ សុង
6.  កាហ្វេកញ្ចប់  ១០ស្បោង
7.  ដែកកេះ    ៥០ដើម
8.  តែកញ្ចប់    ២០កញ្ចប់
9.  ស្កស     ២០ គីឡូ
10.  ទឹកដោះគោខាប់  ២០កំប៉ុង

ប្រគល់ជូន បញ្ជាការដ្ឋានទ័ពពិសេស (Commando) ។

 

យោងតាមការណែនាំរបស់ ឯកឧត្តម សុខ រ៉ាថន ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិក ប្រចាំរដ្ឋម៉ារីឡែន បានសម្រេចរៀបចំស្បៀង ចំណីអាហារ និងសំភារៈមួយចំនួន ដើម្បីយកទៅប្រគល់ជូនឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជាសមាជិកគណៈកម្មាធិការកណ្តាល ជាអនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានដឹកនាំប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល នៅ ថ្ងៃសុក្រ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ វេលាម៉ោង ៩:០០ ព្រឹក ទីតាំង អគារ ៧មករា វិថីនរោត្តម។
 

អាស្រ័យហេតុនេះ សូមអំពាវនាវ ដល់សមាជិកក្រុមទាំងមូលមេត្តា ចូលរួមចំណេកឲ្យបានគ្រប់គ្នា ដើម្បីជួយដល់ជួរមុខ ដែលកំពុងជួបការលំបាក។


ស្របគ្នានេះ ក្នុងនាម ខ្ញុំបាទ ជាប្រធានរដ្ឋម៉ារីឡែន  សូមគោរពអគុណដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិក-សមាជិកាទាំងអស់ ក្នុងការចូលរួមទាំងពេលវេលាទឹកចិត្ត ទាំងសម្ភារៈ និងទាំងថវិការ ជូនដល់កងទ័ព ដើម្បីឲ្យកងទ័ពយើងកាន់តែមានទឹកចិត្តប្រយុទ្ធយ៉ាងខ្លាំងខ្លាជាមួយខ្មាំងឈ្លានពាន។

ជាចុងក្រោយ ខ្ញុំបាទ សូមប្រសិទ្ធពរបវសួរស្តីមហាប្រសើដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិក-សមាជិកាទាំងអស់ ឲ្យជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពនៈ កុំបីឃ្លៀងឃ្លាតឡើយ។
                                                    

















Powered by Blogger.