រដ្ឋបាលខេត្តព្រះសីហនុអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋស្ថិតក្នុងខេត្តព្រះសីហនុដែលមានបំណងចង់ចង់បរិច្ចាកស្បៀង និងថវិកាជូនដល់ជនភៀសសឹក

 រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនសប្បុរសជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា ចំពោះបងប្អូន ដែលមានបំណងនាំយកអំណោយជា ស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ ផ្តល់ជូនរដ្ឋបាលខេត្ត ដើម្បីយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក និងវីរកងទ័ពជួរមុខដែលបាននឹងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី តតាំងជាមួយសត្រូវឈ្លានពានម្តងហើយម្តងទៀតមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។ 

ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការដឹកជញ្ជូនទៅកាន់គោលដៅចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក និងកងទ័ពជួរមុខបានឆាប់រហ័ស រដ្ឋបាលខេត្ត ស្នើសុំសប្បុរសជន និងបងប្អូនប្រជាពលរដ្ឋ មេត្តាជួយរៀបចំវេចខ្ចប់ជាឈុតស្រាប់ៗទៅតាមលទ្ធភាព និងជម្រើសរបស់បងប្អូនដូចខាងក្រោម:
-អង្ករ ១បេ ២០គីឡូក្រាម
-អំបុក ០,៥គីឡូក្រាម
-អំបិល ០,៥គីឡូក្រាម
-ប៊ីចេង ០,៥គីឡូក្រាម
-ស្ករស ០,៥គីឡូក្រាម
-ខ្លឹមស ០,៥គីឡូក្រាម
-ត្រីងៀត ឬត្រីប្រឡាក់ (ផលិតក្នុងស្រុក) ១កញ្ចប់  ០,៥គីឡូក្រាម
-បង្គារក្រៀម (ផលិតក្នុងស្រុក) ១កញ្ចប់  ០,១គីឡូក្រាម
-ឆៃប៉ូវ ០,៥គីឡូក្រាម
-ប្រហុក ០,៥គីឡូក្រាម
-ត្រសក់ចាវ ០,៥គីឡូក្រាម
-ប្រេងឆា ១ដប 
-ទឹកត្រី ១ដប 
-ទឹកស៉ីអ៊ីវ ១ដប 
-ម្សៅស៊ុប 
-ត្រីខ 
-មី  
-ទឹកដោះគោខាប់
-ធូបមូស ។ល។









 

Powered by Blogger.