បំភ្លេចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះនិងប្រើប្រាស់សារធាតុញៀនត្រូវបានសមត្ថកិច្ចឃាត់ខ្លួន
ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាតខ្លួនខណៈប្រើប្រាស់នៅសារធាតុញៀននិងបំភ្លេចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ដោយអនុវត្ដតាមបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានចុះអនុវត្ដឃាត់ខ្លួនជនសង្ស័យម្នាក់ដែលពោរពេញដោយសារធាតុញៀន និងបានធ្វេីការគំរាមកំហែងដល់ក្រុមគ្រួសារនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះនៅចំណុចភូមិពងទឹក ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។ 
លោកវរសេនីយ៍ទោ សាវ សុភក្ដី អធិការនគរបាលស្រុកបានឱ្យដឹងថា ជនសង្ស័យដែលបានធ្វេីការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ មានឈ្មោះ ឯម សម្បត្តិ ភេទប្រុស អាយុ២៥ឆ្នាំ បានធ្វើសកម្មភាពយកចានបោកខ្ទេចខ្ទី ជាកូនបង្កើតជនរងគ្រោះ ឈ្មោះ គ្រី ថា ភេទស្រី អាយុ ៥០ឆ្នាំ មូលហេតុទាមទាររកប្រាក់ទិញថ្នាំ និងដោយសារតែរូបគាត់បានស្ដីថាឲ្យពីរឿងរកម្ហូបដើម្បីហូបបាយផងដែរ កន្លងមកកូនរបស់គាត់តែងតែគំរាមគំហែងថានឹងសម្លាប់ឪពុកម្ដាយរបស់ខ្លួនឯង បន្ទាប់ពីបានយកទៅមណ្ឌលអប់រំកែប្រែបន្សាបគ្រឿងញៀន១លើករួចមកមិនកែទេ។
តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើបានឆ្លើយថា គេត្រូវការគ្រឿងញៀនមិនត្រូវការបាយម្ហូបអីទេ បច្ចុប្បន្នជនសង្ស័យត្រូវបានម្ដាយស្នេីសុំសមត្ថកិច្ចចាត់ការតាមនីតិវិធី ព្រោះថៃ្ងណាមួយប្រាកដជានឹងអាចបង្កេីតព្រឹត្ដិការណ៍ករណីមនុស្សឃាតជាក់ជាមិនខាង។ដោយះចិត្ត្រា


Post a Comment