លោកវរសេនីយ៍ត្រី អ៊ុក ពិសិដ្ធ មេបញ្ជាការមូលដ្ធានកងរាជអាវុធហត្ថក្រុងព្រះសីហនុដឹកនាំកម្លាំងចុះបាញ់ទឹកសម្អាតផ្លូវក្នុងក្រុងព្រះសីហនុ

ព្រះសីហនុ ៖ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ លោក អ៊ុក ពិសិដ្ធ បានដឹកនាំកម្លាំងចំនួន១២នាក់សហការជាមួយកម្លាំងជំនាញមនុស្សធម៌  និងសង្គ្រោះមហន្តរាយកងរាជអាវុហត្ថខេត្តព្រះសីហនុ ដោយប្រើរថយន្ដបន្លត់អគ្គីភ័យចំនួន២គ្រឿង ម៉ូតូ៣គ្រឿងបានចុះបាញ់ទឹកលាងសម្អាតផ្លូវដើម្បីអនាម័យ បរិស្ថាន និងជុំវិញបរិវេណរូបសំណាក់ រង្វង់មូលតោពីរស្ថិតក្នុង សង្កាត់លេខ៤ក្រុងព្រះសីហនុដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍ជាតិនិង អន្តរជាតិដែលអញ្ជើញមកលេងកម្សាន្ដ នៅខេត្តព្រះសីហនុ នាឱកាសបុណ្យឆ្លងឆ្នាំសកលនាពេលខាងមុខ។ 

យោងទៅតាមបទបញ្ជារបស់ លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវធហត្ថខេត្តព្រពះសីហនុ យោងតាមប្រសាសន៍របស់ ឯកឧត្ដម ម៉ាង សុីណេតអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងការណែនាំរបស់អភិបាលក្រុង។ 

















 

 

Powered by Blogger.