ពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានសាលាដំបូង និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ

 ព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានសាលាដំបូង និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

ក្នុងនោះ ប្រកាសតែងតាំង ឯកឧត្តម គឹម រ័ត្នណារិន ជាប្រធានសាលាដំបូងខេត្តព្រះសីហនុជំនួសឯកឧត្តម កោ វណ្ណី ដែលផ្ទេរទៅជាប្រធានសាលាដំបូងខេត្តកំពង់ចាម និងតែងតាំង ឯកឧត្តម លាវ ស្រេង ជាអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ជំនួសឯកឧត្តម សៀង សុខ ដែលផ្ទេរទៅកាន់តំណែងជាអយ្យការអមសាលាដំបូងខេត្តសៀមរាបវិញ នាព្រឹកថ្ងៃ២ធ្នូ២០២៥ ក្នុងនោះក៍មានវត្តមានឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមផងដែរ។ 

 

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសរំលេចអំពីក្របខណ្ឌគោលនយោបាយ ក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ របស់រាជរដ្ឋាភិបាល រួមមានការកែទម្រង់ប្រព័ន្ធតុលាការ និងការកែទម្រង់ប្រព័ន្ធដោះ ស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយបានចាត់ទុកថាមានសារៈសំខាន់បំផុត សម្រាប់ប្រពន្ធ័យុត្តិធម៍នៅកម្ពុជាបច្ចុប្បន្ន រួមចំណែកដល់ដំណើរការ សកម្មភាពអភិវឌ្ឍន៍ប្រទេសជាតិ។ 

 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំ និងផ្តាំផ្ញើដល់ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្រ្តីតុលាការទាំងអស់នៅតាមសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីនៅទូទាំងប្រទេស ឲ្យយកចិត្តទុកដាក់ បំពេញការងារភារកិច្ចឲ្យបានល្អ ពិសេសគឺ ចាត់ការសំណុំរឿងដែលខ្លួនកំពុងទទួលបន្ទុក ឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន។















 

Powered by Blogger.