អធិការនគរបាលស្រុកឱរ៉ាល់ឃាត់ខ្លួនជនសង្ស័យបួននាក់រួមនឹងវត្ថុតាង

ខេត្តកំពង់ស្ពឺះជនសង្ស័យបួននាក់រួមនឹងវត្ថុតាងត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ឃាត់ខ្លួន ដោយអនុវត្ដតាមការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧ​ត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំពង់​ស្ពឺ​

កម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់​ ដឹកនាំដោយលោកវរសេនី​យ៍ឯក​ ប៊ុត​ ប៊ុនធឿន​ អធិ​ការនគរ​បា​លស្រុ​កឱរ៉ាល់​ បានបញ្ជាឱ្យផ្នែកព្រហ្មទ​ណ្ឌ​ស្រាវជ្រាវនិងបង្រ្កាបមុខស​ញ្ញាក្រុមក្មេងទំនើងបង្កហឹ​ង្សាដោយចេ​តនានៅចំណុចភូមិជំនាប់ ឃុំសង្កែសា​ទប ដេញវាយដេញកាប់បណ្តា​លឲ្យរបួសស្រាលមនុ​ស្ស​១​នាក់​មានឈ្មោះ​ សុក​ កញ្ញា​ ភេទប្រុស​ ដែលកំពុ​ង​តែជួបជុំបងប្អូនសាច់ញាតិ​ ។ 


ក្នុងប្រតិបត្ដិការជំនាញឃាត់ខ្លួនបានជនសង្ស័យចំនួន​៤​នាក់ និងដកហូតសម្ភារៈវត្ថុតាងរួមមានកាំបិតផ្គាក់ចំនួ​ន​២ដើម និងដំបងចំនួន២កំណាត់ ១. ឈ្មោះ ភាព សុភ័ក្រ ភេទប្រុស​ អាយុ​១៧​ឆ្នាំ រស់នៅភូមិគោក ឃុំស​ង្កែសា​ទ​ប ស្រុកឱរ៉ាល់ ខេត្តកំព​ង់​ស្ពឺ​ ២. ឈ្មោះ រដ្ឋា ឈុនណេ​ង ភេ​ទ​ប្រុស អាយុ ១៦​ឆ្នាំ រស់នៅភូមិផ្សាកន្ទួត ឃុំស​ង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ​ ៣. ឈ្មោះ កែវ រ៉ានុត ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិផ្សាកន្ទួត ឃុំស​ង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ៤.​ ឈ្មោះ ចាន់ វឌ្ឍនៈ ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិផ្សាកន្ទួត ឃុំសង្កែសា​ទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ 


បច្ចុប្បន្នមុខសញ្ញាទាំង៤នាក់​ ត្រូវបាននគរបាលស្រុកក​សាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ​ព្រហ្មទណ្ឌ​ ក៏សាងសំណុំរឿងបន្តនិងបញ្ចូលខ្លួនសង្ស័យ រួមនិងវត្ថុតាងទៅអយ្យការអ៊ំសាលាដំបូងខេត្តកំពង់ស្ពឺចាត់ការតាមនីតិវិធី។ដោយះចិត្ត្រា



 

Powered by Blogger.