អ្នកគុណនិយ​មទេីបចុះពីលេីភ្នំ​ម្ចាស់ដាវពិឃាតគ្មានស្រមោល​សមត្ថកិច្ចឃាត់ខ្លួនបានឲ្យ


ខេត្តកំពង់ស្ពឺះសមត្ថកិច្ចបង្ក្រាបបានហើយអ្នកគុណនិយមទើបចុះពីលើភ្នំជាម្ចាស់ដាវគ្មានស្រមោល មានឈ្មោះ សុផលវាសនា ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពី​ លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំពង់ស្ពឺ​  កម្លាំងអធិការដ្ឋាននគរ​បាលស្រុកសាមគ្គីមុ​នីជ័យ​ ខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ទោ​ សាវ​ សុភក្ដី​ អធិ​ការនគរបាលស្រុកសាមគ្គីមុនីជ័យ​ បានអោយផ្នែកព្រហ្មទណ្ឌ​ និ​ងផ្នែកសន្ដិសុខធ្វេីការសហការ​ស្រាវជ្រាវលេីមុខស​ញ្ញារក្សាទុក​និងប្រើប្រាស់អាវុធខុសច្បាប់"​កាន់ដាវរួចថ​តបង្ហោះចែកចាយតាមបណ្ដាញស​ង្គម ។

         
• នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងបានស្រាវជ្រា​វ​រកឃេីញ​ក្មេ​ង​ទំនើងម្នាក់មានឈ្មោះ​ សុផល វាសនា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រៃធំ ឃុំយុទ្ធសា​ម​គ្គី ស្រុកសាមគ្គីមុនីជ័យ ដែលជាម្ចាស់គណ​នីហ្វេសប៊ុក​ មានឈ្មោះ Djz Fo​n​g បានធ្វេីសកម្មភាពប​ង្ហោះម៉ូតូ​នៅលើផ្លូវបេតុងស្ថិតនៅក្នុងភូមិត្រពាំ​ងល្ពាក់ ឃុំយុទ្ធ​សាមគ្គី​ ស្រុកសាមគ្គីមុនជ័យ​ និងជាអ្នកផុសបង្ហោះ​S​t​orry​ ដោយកាន់ដាវមួយដេីម​ផង​ដែរ ។  

   
ក្នុងប្រតិបត្ដិការខាងលេីសមត្ថកិច្ច​ដកហូតបានដាវ១​ដើ​ម នឹងម៉ូតូ១​គ្រឿងម៉ាក​CRFមួយគ្រឿ​ងនិងជននេះបាន​សារភា​ព​ថា​ 🔺មូលហេតុដែលរូបគេថតកាន់ដាវរួច​បង្ហោះនោះ​ គឺ​ដើម្បីធ្វេីការគំរាមទៅអ្នកដែលធ្វើការនៅក្នុងរោ​ងចក្រជាមួយគ្នា ឱ្យ​ប្រយ័ត្នខ្លួន​ក្រោយពីបានឈ្លោះប្រ​កែកគ្នាជាមួយប្រពន្ធរបស់ខ្លួន។


បច្ចុប្បន្នជននេះត្រូវបានបញ្ជូនមក​អធិការដ្ឋាននគរបាលស្រុកសាមគ្គី​មុនីជ័យ​ ដេីម្បីកសាងសំណុំរឿងនិងបញ្ជូនខ្លួនជនសង្ស័យនិងវត្ថុតាងទៅស្នងការដ្ឋានគរបាលខេត្ដកំពង់ស្ពឺកសាងសំណុំរឿងបន្តនិងចាត់ការតាមនីតិវិធី។ដោយះចិត្ត្រា



 

Powered by Blogger.