លោកស្នងការរង ម៉ាត់ ធុច បាននាំយកថវិកាចុះទៅសួរសុខទុក្ខមន្ត្រីជួបគ្រោះថ្នាក់ចរាចរណ៍នៅមន្ទីរពេទ្យុព្រះកុសមៈ
ខេត្តកំពង់ស្ពឺះ រសៀលថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៥ ដោយអនុវត្ដតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ លោកឧត្ដមសេនីយ៍ត្រី ម៉ាត់ ធុច ស្នងការរង ផែនប្រឆាំងគ្រឿងញៀន រួមជាមួយលោកនាយ-នាយរងការិយាល័យ និងមន្រ្ដីចំណុះការិយាល័យ ប្រឆាំងបទល្មេីសគ្រឿងញៀន ទទួលបានចាត់តាំងដឹកនាំនិងនាំយកថវិកា សម្ភារៈដេីម្បីសួរសុខទុក្ខលោកអនុសេនីយ៍ឯក វ៉ន សុវ៉ាត់ត្រា នាយរងផ្នែកប្រឆាំងគ្រឿងញៀន ដែលជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកម្ពុជា-ចិន ព្រះកុសុមៈ ។

នាឱកាសនោះសម្ភារៈនិងថវិកាចំនួន២,៥៧០,០០០ រៀល និងកន្រ្ទកទឹកត្រចៀកកាំ ត្រូវបានប្រគល់ជូនភរិយាដេីម្បីជួយសំរាលបន្ទុកចំណាយថ្លៃពេទ្យ ក្នុងនោះថវិការបស់លោកឧត្ដមសេនីយ៍ទោស្នងការនគរបាលខេត្ដកំពង់ស្ពឺ ចំនួន ១,០០០,០០០រៀល ថវិកាក្រុមការងារផែនប្រឆាំងគ្រឿងញៀន ១,៥៧០,០០០ រៀល ក្រុមការងារបានជូនពរអោយលោកអនុសេនីយ៍ឯក វ៉ន សុវ៉ាត់ត្រា ឆាប់ជាសះស្បេីយនិងឆាប់បានវិលត្រឡប់មកបំពេញការងារឡេីងវិញ។ដោយះចិត្ត្រា


Post a Comment