អភិបាលខេត្តកំពង់ចាមអញ្ជើញ អញ្ជើញចុះពិនិត្យទីតាំងគម្រោងអភិវឌ្ឍន៍ សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត នៅតំបន់ទន្លេអុំ

កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី22 ខែតុលា ឆ្នាំ 2025 នេះ បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេសអញ្ជើញចុះទីតាំងគម្រោងអភិវឌ្ឍន៍ សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត នៅតំបន់ទន្លេអុំ ក្បែរវិមានឯករាជ្យក្នុងក្រុងកំពង់ចាម។

បើតាមការបញ្ជាក់របស់មន្ត្រីបច្ចេកទេស គឺគម្រោងខាងលើនឹងចាប់ដំណើរការនាដើមឆ្នាំ 2026 ខាងមុខ  ដោយរំពឹងថានឹងរួចរាល់ 100% នៅក្នុងឆ្នាំ 2027។

នេះគឺជាសមិទ្ធផលថ្មីមួយទៀត ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីសមិទ្ធផលជាច្រើនបានរីកដុះដាលគ្រប់ទីកន្លែងក្នុងក្រុងកំពង់ចាម ក៏ដូចជាខេត្តកំពង់ចាមទាំងមូល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគិតិបណ្ឌិត របស់សម្តេចតេជោតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា បន្តមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា៕





 

Powered by Blogger.