ចោរលួចកាច់កម៉ូតូម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរួមនិងវត្ថុតាង
ខេត្តកំពង់ស្ពឺ ៖ ចោរលួចកាច់កម៉ូតូម្នាក់ត្រូវបានកំកម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសីបានធ្វេីការចេញប្រតិបត្ដិការបង្រា្កបភ្លាមៗចំពោះករណីចោរកម្មលួចកាច់ករម៉ូតូមួយគ្រឿងម៉ាក SCOOPY របស់ជនរងគ្រោះ ស្លាកលេខភ្នំពេញ 1H -9039 ឈ្មោះ ប៉ែន វុទ្ធីភេទ ភេទប្រុស អាយុ ៣៥ឆ្នាំ កាលពីវេលាម៉ោង១៥និង២០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិត្រពាំងប្រលិត ឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ 
ជនសង្ស័យមានឈ្មោះ យ៉ាន សុខ រ៉ែន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្តុល ឃុំរវាង ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នមកជួលផ្ទះស្នាក់នៅក្នុងរាជធានី.ភ្នំពេញ ។ វត្ថុតាងដកហូតបានម៉ូតូ SCOOPY ពណ៌ខ្មៅមួយគ្រឿង ស្លាកលេខ1H 9039 សមត្ថកិច្ចនគរបាលបានការអនុញ្ញាតប្រគល់
ជូនជនរងគ្រោះវិវិហើយ សម្ភារឧបករណ៍ធ្វេីសកម្មភាព ដូចជា [សោរកន្ទុយអន្ទង់១ សោរអញ្ចៀន ១ ដងសោរ ១ កាបូបស្ពាយពណ៌ក្រហម ១ ]
ចំពោះជនសង្ស័យ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនខ្លួននិងវត្ថុតាងទៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាលកសាងសំណុំរឿងបន្តនិងបញ្ជូនខ្លួនជនសង្ស័យរួមនិងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺចាត់ការតាមនីតិវិធី។ដោយ៖ចិត្ត្រា



Post a Comment