មន្ទីររៀបចំដែនដីខេត្តព្រះសីហនុ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ខេត្តព្រះសីហនុ

  
 ព្រះសីហនុ ៖ មន្ទីររៀបចំដែនដីខេត្តព្រះសីហនុ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីររៀបចំំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឯកឧត្តម បែន រ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូប នីយកម្ម និងសំណង់ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិ បាលខេត្តព្រះសីហនុ ដោយមានការចូល រួមពីមន្ទីរ អង្គភាព លោក លោកស្រីអភិបាលក្រុងស្រុក មេឃុំ ចៅសង្កាត់ និងអាជីវករ ។


    លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ បានធ្វើរបាយ ការណ៍សង្ខេបពីវិស័យដីធ្លីក្នុងខេត្តព្រះសីហនុ គិតចាប់ពីថ្ងៃចាប់ផ្តើមអនុ វត្តរហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ សម្រេចលទ្ធផល វាស់វែងដីធ្លីបានចំនួន ១៤៨ ៥៤៥ក្បាលដី ស្មើនឹង ១០០ភាគរយ គូសក្បាលដីបានចំនួន ១៤៨ ៥៤៥ក្បាលដី ស្មើនឹង ១០០% ប្រមូលទិន្នន័យ និងវិនិច្ឆ័យចំនួន ១៤៨ ៥៤៥ក្បាលដី ស្មើនឹង ១០០% បញ្ចូលទិន្នន័យបានចំនួន ១៤៨ ៥៤៥ក្បាលដី ស្មើនឹង ១០០% បិទផ្សាយចប់បានចំនួន ១៤៨ ១០៦ក្បាលដី ស្មើនឹង ៩៩,៧១% មិនអាចបិទផ្សាយចំនួន ៤៣៩ក្បាលដី ស្មើនឹង ០,២៩% (ជាប់ពាក់ ព័ន្ធអនុក្រឹត្យលេខ ២៤២អនក្រ.បក ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាល) ។ 

 

ក្បាលដីដែលអាចចេញបណ្ណមានចំនួន ១២៦ ៤៤០ក្បាលដី ស្មើនឹង ៨៥,៤% រួមមានបណ្ណចុះហត្ថលេខារួចមានចំនួន ១០១ ៤១២បណ្ណ (ក្នុងឆ្នាំ២០២៥ មានចំនួន ១៦ ៧៤៩បណ្ណ) ចែកបណ្ណដល់ដៃប្រជាពលរដ្ឋចំនួន ៩៨ ៥៣២បណ្ណ (ក្នុងឆ្នាំ២០២៥ ចំនួន ១៥ ២៩៨បណ្ណ) បណ្ណចុះហត្ថលេខារួចប្រជាពលរដ្ឋមិនទាន់មកយកមានចំនួន ២ ៧២៥បណ្ណ។ ក្បាលដីមិនទាន់ចែកមានចំនួន ២៥ ០២៨បណ្ណ ក្នុងនោះ ប្រភពអំណោយពន្ធសូន្យមានចំនួន ១ ៣២៣ក្បាលដី ។


     ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការវាយតម្លៃចំពោះមន្រ្តីនៃមន្ទីរដែនដី ក្នុងរយពេលមួយឆ្នាំមន្ទីរបានបំពេញតួនាទី ភារកិច្ច និងកាលះបង់របស់ថ្នាក់ដឹកនាំ និងអ្នកស្មគ្រចិតក្នុងការកែទម្រង់វិស័យដីធ្លី ១.ផ្តល់ភាពស្របច្បាប់នូវឯកសារក្នុងការចាត់ចែងប្រើប្រាស់តាមផ្លូវច្បាប់ ២.ការកាត់បន្ថយលើក កម្ពស់ដីធ្លី និងអចលនទ្រព្យនៅខេត្តព្រះសីហនុ ។ 

 

ការងារវាស់វែងដីធ្លីបានលើកតម្លៃក្នុងការចូលរួមលើក កម្ពស់សេដ្ឋ កិច្ចសង្គម ហើយការខិតខំរបស់ថ្នាក់ដឹកនាំមន្ទីរ ក៏ដូចក្រសួងដែនដីឈាមឆ្ពោះទៅកាន់ តែមានភាពប្រសើរឡើងនៅក្នុងមូលដ្ឋានធ្វើឪ្យការកាត់បន្ថយទំនាស់ដីធ្លីនៅក្នុងខេត្តព្រះ សីហនុ ជាមួយគ្នានោះដែរយើងនៅមានចន្លោះប្រហោង ដែលជាបទពិសិធន៍ក្នុងការបំពេញការងារចុះវាស់វែងដីធ្លីចំនួន ១១១ភូមិ សូមបន្តខិតខំចុះវាស់វែង និងចេញបណ្ណ ជូនប្រជាពលរដ្ឋបន្ថែមទៀត បន្តពង្រឹងពង្រីកការផ្តល់សេវាគាប់ចិត្តជូនប្រជាពលរដ្ឋ ជាពិសេសការដោះស្រាយសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាកចេញនូវគោលនយោបាយ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលជាមូលដ្ឋានគ្រឹះឈានទៅដល់ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ យើងត្រូវអនុវត្តតួនាទីរបស់ខ្លួនឱ្យបានកាន់តែល្អថែមទៀត ក្នុងការពង្រឹងគុណភាព សមត្ថភាពមន្ត្រីរបស់ខ្លួន សូមថ្លែងអំណគុណមន្ទីរ អង្កភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋបានចូលរួមមូលនិធិជូនដល់វីរកងទ័ពរបស់យើងនៅតាមព្រំដែនជួរមុខយ៉ាងផុលផុសបន្តទៀត ។
   

 ឯកឧត្តម បែន រ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មានប្រសាសន៍បិទសន្និ បាតបូកសរុបរបស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ ព្រោះយើងបានឆ្លងកាត់បញ្ហាប្រឈមជាច្រើនក្នុងការចុះវាស់វែង និងចេញបណ្ណជូនប្រជាពលរដ្ឋ អ្វីដែលបញ្ហាប្រឈមដែលយើងត្រូវដោះស្រាយ និងពាំនាំយកទៅដាក់បញ្ចូលក្នុងសន្និបាតរបស់ក្រសួងរៀបចំដែនដី យើងត្រូវព្យាករណ៍នូវគុណ សម្បត្តិ និងស្មាដៃរបស់មន្ត្រី នៃមន្ទីររៀបចំដែនដីខេត្តដែលបានបំពេញការងារដីធ្លីទទួលបានលទ្ធផលផ្លែផ្កា ។
   

ឯកឧត្តម រដ្ឋលេខាធិការក្រសួងរៀបចំដែនដី បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលបំរើប្រជាពលរដ្ឋមានលំនឹងជីវភាពក្នុងការបំរើសេវាគាប់ចិត្ត ដែលមានប្រជាពលរដ្ឋចូលរួមទទួលបានសមិទ្ធផលបន្តបន្តាប់ សូមថ្លែងអំណគុណលោកប្រធានមន្ទីរដែនដីខេត្តព្រះសីហនុ ក្នុងការដឹកនាំ គ្រប់គ្រងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះទិសដៅដែលបានអនុវត្ត និងបន្តដំណើរបំរើលើកកម្ពស់គោលនយោបាយបញ្ជកោណតំណាក់កាលទី១ នៃរដ្ឋសភាទទួលបានជោគជ័យបន្ថែមទៀត ៕




 

Powered by Blogger.