ជនសង្ស័យពីរនាក់លាក់អាវុធនិងប្រើប្រាស់អាវុធខុសច្បាប់ត្រូវបានកម្លាំងអធិការនគរបាលស្រុកឱរ៉ាល់ឃាត់ខ្លួន
ខេត្តកំពង់ស្ពឺ ៖ លោកប៊ុត ប៊ុនធឿនអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់បានដឹកនាំកំលាំងចុះទៅស្រាវជ្រាវករណីលាក់អាវុធដោយខុសច្បាប់មួយកន្លែងខណៈទទួលបានព័ត៌មានពីពលរដ្ឋល្អរាយការណ៍ករណីលាក់ទុកនិងកាន់កាប់ប្រើប្រាស់អាវុធដោយខុសច្បាប់នៅចំណុចជើងភ្នំម្រេច ស្ថិតនៅភូមិអូរអញ្ចា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ 
កំលាំងនគរបាល ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿនអធិការនគរបាលស្រុកឱរ៉ាល់ បានចុះដល់ដីចំការរបស់ឈ្មោះ ផែ ផល ហៅ ស្វិត ភេទប្រុស អាយុ៥៦ឆ្នាំ នៅចំណុចជើងភ្នំម្រេចស្ថិតនៅភូមិ អូរអញ្ចា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ធ្វើការស្រាវជ្រាវត្រួតពិនិត្យរដ្ឋបាល ដោយបានរកឃើញអាវុធចំនួន២ដើម
- ប្រភេទ អាវុធ AK ស្វាយបត់ មួយដេីម (លេខ ០៧៧៦៧) គុណភាព 70%
-ប្រភេទអាវុធកែឆ្នៃ ១ដើម - បង់ចំនួន១
គ្រាប់ប្រភេទ អាវុធAK47ចំនួន៤គ្រាប់
ជនសង្ស័យបានឆ្លើយសារភាពថាអាវុធAKនោះខ្លួនបានមកពីឈ្មោះថុន សុខលួន នៅភូមិត្រពាំងអង្រ្គង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ សមត្ថកិច្ចបានបន្ដឃាត់ឈ្មោះ ថុន សុខលួនយកមកអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ដើម្បីធ្វើការសាកសួរ បានឆ្លើយសារភាពថាអាវុធប្រភេទAK47 ខ្លួនរើសបានពីលេីភ្នំ ហើយយកទៅលក់ឲ្យឈ្មោះ ផែ ផល ហៅ ស្វិត តំលៃ ៥០០,០០០រៀល (ហាសិបម៉ឺនរៀល) ការសន្និដ្ឋានអាចជាអាវុធក្រុមជនល្មេីសលួចបរបាញ់សត្វតាមភ្នំ ។ 
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចស្រុកឱរ៉ាល់បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដេីម្បីបន្ដនីតិវិធីនិងសំណូមពរដល់បណ្ដាអស់លោកដែលតែងតែចូលចិត្ដដេីរបរបាញ់សត្វដោយបំពានច្បាប់ ករណីសមត្ថកិច្ចស្រាវជ្រាវរកឃេីញនឹងមិនអត់ឱនជាដាច់ខាតនិងចំណាត់ការផ្លូវច្បាប់តែម្ដង។ចំណែកជនសង្ស័យទាំងពីរនាក់រួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺចាត់ការតាមនីតិវិធី។ដោយះចិត្ត្រា


Post a Comment