ជនសង្ស័យពីរនាក់ស្ទាត់ជំនាញខាងលូចម៉ូតូឥឡូវអស់ល័ក្ខអធិការនគរបាលស្រុកឱរ៉ាល់បង្ក្រាប



ខេត្តកំពង់ស្ពឺះ ជនសង្ស័យពីរនាក់ត្រូវបានកម្លាំងអធិការស្ថាននគរបាលស្រុក ឱរ៉ាល់ឃាត់ខ្លួនពីបទលួចម៉ូតូពីប្រជាជនជាញឹកញាប់ករណីនេះនៅពេលដែល កំលាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់​ ទទួលបានព័ត៌មាន​សម្ងាត់ពី​ លោកវរសេនី​យ៍​ឯក​ ប៊ុត​ ប៊ុនធឿន​ អធិការនគរបាលស្រុក​ បានដឹកនាំនិងបាន​ការចង្អុល​បង្ហាញបន្ថែមពី​ជំនា​ញ​ព្រហ្មទណ្ឌខេត្ដ​កំពង់ស្ពឺ បាន​បេីកការស្រាវជ្រាវករណីប៉ុនប៉ងលួចម៉ូូតូនៅ​ចំណុចផ្លូវជាតិលេខ៤៤ ស្ថិតនៅភូមិដំបងវេញ ឃុំសង្កែសាទ​ប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ជាលទ្ធផល​បានរកឃេីញ​មុខសញ្ញា​សង្ស័យចំនួន២​នា​ក់អង្គុយលើម៉ូតូ​១នាក់​ ម្នាក់ទៀតចុះពីលើម៉ូតូដើរសំ​ដៅ​ទៅរកម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ដែលម្ចាស់​ ប​ញ្ឈរទុកនៅក្នុងព្រៃក្បែរផ្លូវដោយមានការសង្ស័​យស​មត្ថកិច្ចបានសួរនាំនិងឃាត់ភ្លាមៗ​ ជនសង្ស័យ១នាក់ក៏​បានឡើ​ងជិះម៉ូតូរត់គេច​ទៅទិសខាងជើង កម្លាំងបាន​ប្រ​តិបត្ដិការជិះម៉ូតូដេញតាម​ទៅដល់ចំណុចគីឡូម៉ែត្រលេ​ខ​ (៦១-៦២)​ ជនសង្ស័យបេីករត់រួចបត់មកដល់​ គី​ឡូម៉ែ្រលេខ​(៥៣-៥៤) ផ្លូវជាតិលេខ​៤៤ ទើបឃាត់ខ្លួនជនសង្ស័យបានទាំង២នាក់​តែម្ដង ៖ ១.ឈ្មោះ សុត សំរិទ្ធ ភេទប្រុស អា​យុ៣៧ឆ្នាំ រស់នៅភូមិផ្សារចាស់ ស​ង្កា​ត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ២.​ឈ្មោះម៉ន ចិត្រ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និងបានឆែកឆេរដកហូតបានសម្ភារវត្ថុតាង​សង្ស័យជាឧបករ​ណ៍ត្រៀមប្រព្រឹ​ត្ដ​រួមមាន  ម៉ូតូ១គ្រឿងម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ ឆ្នាំ២០​២​២ របស់ជនសង្ស័យ២.កូនកាបូបដៃមួយ​មានសោរដែកផ្សារប្រភេទអក្សរ T ឧបករណ៍ប្រព្រឹត្ដ​កាច់កបំបុកសោរម៉ូតូនិងបានបញ្ជាក់ជាឧ​បករណ៍ធ្លាប់ធ្វេី​សកម្មភាពកន្លងមក​ ចំនួន១​ ដែកស្រួច​ឆ្កឹះសោរចំនួន២​ផ្លែ​  ៣. សោរកុងតាក់ម៉ូតូចំនួន២​ [ខ្លី១ វែង១] និងទូរស័ព្ទដៃ៣គ្រឿង។

ជនសង្ស័យទាំង២នាក់​ បានឆ្លេីយសារភាពថា​ ពួកគេធ្លាប់ធ្វេី​សកម្មភាពលួចច្រេីនលេីក​ និងមានបំណងមក​លួចម៉ូតូនៅ​ស្រុកឱរ៉ាល់ប្រាកដមែន​ ជនសង្ស័យត្រូវបានបញ្ជូនមកអធិ​ការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីធ្វើការ​សាកសួរបំពេញនីតិវិធីបន្ដ។ដោយះចិត្ត្រា



 

Powered by Blogger.