តើពិតដែរឬទេ??..ដែលថាកាស៊ីណូឃ្វិន..មិនមានភាពប្រាកដប្រជាក្នុងការសហការជាមួយសមត្ថកិច្ចជុំវិញករណីធ្វើអត្តឃាតរបស់ជនជាតិកូរ៉េម្នាក់.....
ខេត្តព្រះសីហនុ ៖ បន្ទាប់ពីមានសេចក្តីប្រកាសព័ត៌មាន របស់ស្នងការនគរបាលខេត្តព្រះសីហនុដែលបានអះអាងថានៅថ្ងៃទី 20 ខែតុលានេះមានជនជាតិកូរ៉េម្នាក់បានធ្វើអត្តឃាត នៅក្នុងបន្ទប់ទឹកដែលបាន..បា..ត់ប..ង់ជីវិត ហើយត្រូវបានប្រគល់ជូន ស្ថានទូតរួចរាល់ហើយដែរ។ ប៉ុន្តែអ្វីដែលចម្លែក ដែល អង្គភាពសារព័ត៌មានយើងទទួលបានព័ត៌មានចុងក្រោយថា ថ្ងៃទី 18 ខែតុលានេះគណៈបញ្ជាការឯកភាពខេត្ត បានចុះធ្វើការឆែកឆេរ នៅក្នុងសណ្ឋាគារឃ្វីនកូ បន្ទាប់ពីមានទូរសព្ទcall ចូលប្រព័ន្ធhotline នៃអគ្គស្នងការនគរបាលជាតិ។
ប៉ុន្តែក្រោយខណៈបញ្ជាការឯកភាពខេត្តចុះធ្វើការឆែកឆេ ពុំបានឃើញបទល្មើសដូចការcall ចូលក្នុងប្រព័ន្ធ hotline ឡើយព្រោះក្រោមការឆែកឆេរគឺពុំមានឃើញវត្តមានជនជាតិកូរ៉េនោះទេ។
រហូតមានកិច្ចសន្យា រវាងតំណាងម្ចាស់កាស៊ីណូ ដែលបានអះអាងថានៅក្នុងសណ្ឋាគារនិងកាស៊ីណូឃ្វិនខូ គឺពុំមានជនជាតិកូរ៉េនិងជនជាតិជប៉ុនស្នាក់នៅនោះទេ។ប៉ុន្តែនៅយប់ថ្ងៃទី 20 ខែតុលាបែរជាមានករណីជនជាតិកូរ៉េធ្វើអត្តឃាតនៅក្នុងបន្ទប់ទឹកទៅវិញ នេះអាចបញ្ជាក់ថា អ្នកគ្រប់គ្រងសណ្ឋាគារនិងកាស៊ីណូឃ្វីនខូ សង្ស័យមានការលាក់បាំងអ្វីមួយជាមួយសមត្ថកិច្ច។
ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មានទាំងនេះគឺជាព័ត៌មានបឋមនៅឡើយរីឯព័ត៌មានជាក់លាក់យ៉ាងណា នោះ យើងនៅពុំទាន់ទទួលបាននៅឡើយទេ ។
ករណីនេះផងដែរ លោក ឱម ឧស្សាហ៍ តំណាងម្ចាស់សណ្ឋាគារនឹងកាស៊ីណូឃ្វីនខូ ដែលមានថៅកែជាជនជាតិអ៊ីស្រាអែលនោះបានបញ្ជាក់ថា ចំពោះកិច្ចសន្យាណាមួយលោកពុំអាចឆ្លើយបានទេ បើអស់លោកសារព័ត៌មានចង់ដឹងសូមសួរសមត្ថកិច្ចចុះ។
ជុំវិញបញ្ហានេះផងដែរលោក យី ជួន ស្នងការរងទទួលផែនអន្តោរប្រវេសន៍បានគូសបញ្ជាក់យ៉ាងច្បាស់ថា ចំពោះការធ្វើកិច្ចសន្យានេះ គឺតំណាងសណ្ឋាគារនិងកាស៊ីណូពិតជាបានធ្វើមែន ប៉ុន្តែមិនសំដៅទៅលើសណ្ឋាគារនោះទេ គឺធ្វើកិច្ច សន្យាសំដៅតែលើផ្នែក casino តែប៉ុណ្ណោះ ៕







Post a Comment