កងទ័ពជើងទឹកវរៈកងការពារកោះឆ្នេរកោះរ៉ុងលេខ០១ ម្នាក់បានស្លា.ប់ដោយសត្វឱម៉ាល់ទិចជាច្រើនមេ
ខេត្តព្រះសីហនុ៖ (ដំណឹងបន្ថែម) អ្នកឧកញ៉ា ទៀ វិចិត្រ បានចាត់តំណាង នាំយកថវិកាចំនួន ៤លានរៀល ទៅចូលរួមរំលែកទុក្ខបុណ្យស.ពកងទ័ពជើងទឹកវរៈកងការពារកោះឆ្នេរកោះរ៉ុងលេខ០១ ម្នាក់ ដែលបានស្លា.ប់ដោយសត្វឱម៉ាល់ទិច។ ជនរងគ្រោះបានស្លា.ប់ក្រោយពេលបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។

សុំបញ្ជាក់ថា ភ្លាមៗក្រោយកើតហេតុ អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿងនិងក្រុមការងារចេញទៅក្រុងកោះរ៉ុង ដើម្បីជួយបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ ប៉ុន្តែដោយស្ថានភាពធ្ងន់ធ្ងរ គ្រូពេទ្យមិនអាចជួយបាន ជនរងគ្រោះក៍បានបាត់បង់ជីវិ.ត។
ជនរងគ្រោះឋានន្តរស័កអនុនាវីទោ ឈ្មោះ កែវ សុបេន អាយុ ៣១ឆ្នាំ វរៈកងការពារកោះឆ្នេរកោះរ៉ុងលេខ០១ បច្ចុប្បន្នត្រូវបានក្រុមការងាររបស់អ្នកឧកញ្ញ៉ា ទៀ វិចិត្រ បញ្ជូនតាមអូប័រទៅក្រុងកោះរ៉ុងវិញ ដើម្បីជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណីយ៌៕



Post a Comment