លោកជំទាវ ប៉ាង ដានី អញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យនិងកែតម្រូវសៀវភៅមរតកបេតិកភណ្ឌ ខេត្តកំពង់ចាម
លោកជំទាវ ប៉ាង ដានីអភិបាលរងខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យនិងកែតម្រូវសៀវភៅមរតកបេតិកភណ្ឌ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៥ ដែលមានសមាសភាពចូលរួមពីលោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមការងារមន្ត្រីជំនាញ នៃមន្ទីរ ចូលរួមនៅក្នុងកិច្ចប្រជុំ នៅសាលប្រជុំតូច នៃរដ្ឋបាលខេត្ត ។
លោកជំទាវ អភិបាលរងខេត្ត មានប្រសាសន៍ថា កិច្ចប្រជុំមានគោគោលបំណង ដើម្បី ត្រួតពិនិត្យកែលម្អសៀវភៅ ដែលបានចងក្រង ឲ្យមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ ដើម្បីបម្រើឲ្យវិស័យវប្បធម៌ ត្រូវបានអភិវឌ្ឍន៍ និងអភិរក្សគាំពារតំបន់ប្រាសាទបុរាណ និង ជួយជាស្មារតី គំនិត ការចង្អុលបង្ហាញដល់អ្នកអានឱ្យស្គាល់កាន់តែច្បាស់ ពីសម្បត្តិវប្បធម៌ ដ៏សម្បូរបែប នៅក្នុងទឹកដីខេត្ត ព្រមទាំងតំបន់ប្រវត្តិសាស្ត្រខ្មែរ ដូច ជា ប្រាសាទបុរាណ និងសម្បត្តិវប្បធម៌ អរូបីជាច្រើនអនេក ព្រមទាំងបង្ហាញពីវិស័យទេសចរណ៍ដ៏សម្បូរបែប ក្នុងទឹកដីខេត្តកំពង់ចាមផងដែរ។ 
លោកជំទាវ អភិបាលរងខេត្ត មានប្រសាសន៍បន្តទៀថា សៀវភៅមួយ នេះដែលមានចំណងជើងថា មរតកបេតិកភណ្ឌខេត្តកំពង់ចាម បាន និងលេចចេញជារូបរាងឡើងនាពេលខាងមុខឆាប់ៗនេះ ដោយសារតែមានការខិតខំប្រឹងប្រែងព្យាយាម ចង្អុល បង្ហាញពីថ្នាក់ដឹកនាំ ខេត្ត ការស្រាវជ្រាវ វប្បធម៌រូបី និងអរូបីរបស់ខេត្តកំពង់ចាម ដែល ដូនតាខ្មែរ បានបន្សល់ទុកនូវស្នាដៃប្រវត្តិសាស្ត្រជាច្រើន ដើម្បីយកមកប្រមូលចងក្រងជាសៀវភៅនេះ។
លោកជំទាវ ប៉ាង ដានី សង្ឃឹម និងជឿជាក់ ថាសៀវភៅមួយនេះ ជាការចូលរួមផ្តល់ចំណេះដឹង បទពិសោធន៍ និងព័ត៌មាន ពីមរតកវប្បធម៌បេតិកភណ្ឌរូបិយ និងអរូបិយ ក្នុងទឹកដី ខេត្តកំពង់ចាម។


Post a Comment