លោកអធិការដ្ឋាននគរបាលស្រុកគងពិសីបានពាំនាំអំណោយជូនពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះអស់ពីខ្នង

ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី១៧​ ខែវិច្ឆិកា​ ឆ្នាំ២០២៥​នេះ​ លោកវរសេនីយ៍ឯក​ យ៉ាង​ សុខលី​ អធិការនគរបាលស្រុកគងពិសី​បានពាំនាំយកអំណោយជូនដល់ពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យឆាបឆេះផ្ទះអស់ចំនួន 02ខ្នង ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ ពីលោកឧត្តមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគបាលខេត្តកំពង់ស្ពឺ​  បានចាត់អោយនាំយកនូវថវិកា​ និងសម្ភារៈ​មួយចំនួនចុះទៅសួរសុខទុក្ខដល់ក្រុមគ្រួ​សារពលរដ្ឋដែលរង​គ្រោះដោយអ​គ្គិភ័យឆេះផ្ទះចំនួន២ខ្នង​ នៅចំណុចភូមិបឹង​ព្រះស្រែ​ ឃុំព្រៃញ្ញាត្តិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ​ ។ 


ក្នុងដំណេីរសាកសួរសុខនេះ​ លោកបាននាំយកថវិកាផ្ទាល់របស់លោកឧត្ដមសេនីយ៍ទោស្នងការ​ នគរបាលខេត្ដ​ នូវទឹកប្រាក់ចំនួន​ ៥០០,០០០រៀល​ និងសម្ភារមួ​យចំនួនផ្សេងទៀត​ ដោយក្នុងនោះបានធ្វេីការពាំនាំការ​សាកសួរសុខទុក្ខនិងចូលរួមសោកស្ដាយដែលអគ្គិភ័យបានឆេះលេបត្របាក់យកផ្ទះ​ មូលហេតុបណ្ដាលមកពីកូនប្រុសបង្កេីតជាអ្នកដុតនិងបំផ្លាញទ្រព្យសម្បត្ដិម្ដាយនិងប្អូនស្រី​ នេះជាការសោកស្ដាយទាំងទ្រព្យនិងកូន​ប្រុសដែលជាមនុស្សធ្វេីអោយក្រុមគ្រួសារបាត់បង់នូវ​ទ្រព្យសម្បត្ដិដ៏មានតម្លៃនាពេលនេះ​។ដោយះចិត្ត្រា



Powered by Blogger.