សមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យ 5 នាក់រួមនឹងវត្ថុតាង

ខេត្តកំពង់ស្ពឺ៖ជនសង្ស័យ 5 នាក់រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញបង្ក្រាបពីបទជួញដូរដោយខុសច្បាប់នៅសាររធាតុញៀន ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នឹងដឹកនាំបញ្ជាកំលាំងផ្ទាល់ដោយលោក វិរៈសេនីយ៍ទោ ជុន ចាន់ ដេត អធិការស្រុកភ្នំស្រួច


នៅវេលាម៉ោង១៣និង៤០នាទីថ្ងៃទី១៧-វិច្ឆិកា-២០២៥កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលយាយម៉ៅពេជ្រនិល និងត្រែងត្រយឹង បានល្បាតនៅចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល  ស្រុកភ្នំស្រួច  បានឃាត់ត្រួតពិនិត្យមុខសញ្ញាសង្ស័យពាក់ព័ន្ធគ្រឿងញៀនចំនួន០២នាក់ 
១-ឈ្មោះ ស៊ុន មុំ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដកហូតម្សៅក្រាមពណ៌សថ្លា១៥កញ្ចប់(តូច១៣ មធ្យម២) និងទូរស័ព្ទ១គ្រឿង

២-ឈ្មោះ លុច សារិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំខ្លួន ខេត្តកំពង់ស្ពឺ ដកហូតម្សៅក្រាមពណ៌សថ្លា១កញ្ចប់តូច សង្ស័យជាគ្រឿងញៀន ទូរស័ព្ទ១គ្រឿង
តាមចម្លើយឈ្មោះ ស៊ុន មុំ គ្រឿងញៀនខាងលើទិញពីឈ្មោះ ទ្រីវ ស្រស់

ដោយបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដមព្រះរាជអាជ្ញា និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី ម៉ាត់ ធុច ស្នងការរងផែនប្រឆាំងគ្រឿងញៀន 

នៅវេលាម៉ោង១៤និង៣០នាទី នៅចំណុចភូមិទី៦ ឃុំត្រែងត្រយឹង បន្ដឃាត់ជនសង្ស័យបានចំនួន០២នាក់បន្ថែមទៀត

១-ឈ្មោះ ទ្រីវ ស្រស់ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដកហូតទូរស័ព្ទដៃ១គ្រឿង

២-ឈ្មោះ ភា ណារិទ្ធ ហៅសី ភេទប្រុស អាយុ២៦ឆ្នាំ  រសនៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដកហូតម្សៅក្រាមពណ៌សថ្លា១១កញ្ចប់តូច ថ្នាំគ្រាប់ពណ៌ផ្កាឈូក(WY)ចំនួន១៤០គ្រាប់ ជញ្ជីងអេឡិចត្រូនិច១គ្រឿង ។

តាមចម្លើយឈ្មោះភា ណារិទ្ធ គ្រឿងញៀនខាងលើទិញពីឈ្មោះ ម៉ៅ បូណាក់

នៅម៉ោង១៥និង០០នាទី បន្ដឃាត់ឈ្មោះ ម៉ៅ បូណាក់ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ឃាត់នៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដកហូតម្សៅក្រាមពណ៌សថ្លា៧កញ្ចប់(តូច៦ មធ្យម១)ទូរស័ព្ទដៃ១គ្រឿង ជញ្ជីងអេឡិចត្រូនិច១គ្រឿង។


សរុបឃាត់ខ្លួនជនសង្ស័យ៥នាក់ប្រុស ដកហូត 
ម្សៅក្រាមពណ៌សថ្លា៣៤កញ្ចប់ (តូច៣១ មធ្យម៣កញ្ចប់) សង្ស័យជាគ្រឿងញៀនថ្នាំគ្រាប់ពណ៌ផ្កាឈូម(WY)ចំនួន១៤០គ្រាបជញ្ជីងអេឡិចត្រូនិច២គ្រឿង
ទូរស័ព្ទ៤គ្រឿងផងដែរបច្ចុប្បន្នសមត្ថកិច្ចជំនាញបានកសាងភ្នំរឿងបញ្ជូនខ្លួនជួនសង្ស័យចូលរួមនិងវត្ថុតាងទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺក៏សាងសុំរឿងបន្ត។ហើយបញ្ជូនខ្លួនជនសង្ស័យនិងវត្ថុតាងទៅឯយ្យការអូនសាលាដំបូងខេត្តកំពង់ស្ពឺចាត់ការតាមនិតិវិធី។ដោយះចិត្ត្រា








 

Powered by Blogger.