ចោរលួចម៉ូតូម្នាក់ម៉ាកហុងដាC125cc របស់អ្នកលក់នំប៉ោងត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងឈានដល់ឃាត់ខ្លួនក្រុមកាប់ប្លន់យកម៉ូតូពីប្រជាពលរដ្ឋបានចំនួន 3 នាក់បន្ថែមទៀត
ខេត្តកំពង់ស្ពឺះ ដោយបានការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការណែនាំពីជំនាញផែនការងារព្រហ្មទណ្ឌខេត្ដ កំលាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ លោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបានដឹកនាំកំលាំងផ្នែកព្រហ្មទណ្ឌ សន្ដិសុខ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលធ្វេីការចេញប្រតិបត្ដិការស្រាវជ្រាវបង្រ្កាប ករណីចោរកម្មលួចម៉ូតូកាលពីវេលាម៉ោង៥.៣០នាទីទាបភ្លឺ ថ្ងៃសៅរ៍ ទី១៥.១១.២០២៥ នៅចំណុចផ្លូវជាតិលេខ៣ គីឡូម៉ែត្រ ចន្លោះ៦២-៦៣ ស្ថិតក្នុងភូមិក្រញូង ឃុំពោធិអង្រ្កង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
លទ្ធផលជាក់ស្ដែងកំលាំងឃាត់ជនសង្ស័យឈ្មោះ សំរឹទ្ធ ឡុង ភេទប្រុស អាយុ៣០ឆ្នាំ ដែលបានលួចយកម៉ូតូ១គ្រឿង ម៉ាកហុងដាC125 ពណ៌ខ្មៅឆ្នាំ២០១៤ស្លាកលេខតាកែវ 1K 8148 របស់ជនរងគ្រោះឈ្មោះ អ៊ូច ចិន្តា ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិព្រៃស្រូល ឃុំពោធិអង្រ្កង ស្រុកបសេដ្ឋ ដំណេីររឿងជនសង្ស័យមកអង្គុយលេីម៉ូតូជនរងគ្រោះបន្លំលេងធ្វេីជាមិនដឹងដោយយកម៉ូតូរបស់ខ្លួនមកបញ្ឍរក្បែររួចជនសង្ស័យបានធ្វើសកម្មភាពយកវត្ថុអ្វីម្យ៉ាងមកចាក់សោរម៉ូតូជនរងគ្រោះរួចជិះទៅបាត់តែម្តង ដោយបន្សល់ទុកម៉ូតូរបស់ខ្លួននៅទីនោះបន្ទាប់មកទេីបអោយបក្ខពួកមកយកតាមក្រោយ ។
ភ្លាមៗជនរងគ្រោះ(អ៊ូច ចិន្តា)បានខលរាយការណ៍មកសមត្ថកិច្ចសុំឱ្យជួយអន្តរាគមន៍ ក្រោយពីទទួលពត៌មានកំលាំងបានធ្វេីការសហការស្រាវជ្រាវរកឃេីញ ម៉ូតូ១គ្រឿងម៉ាកហុងC125 ពណ៌ខ្មៅ ឆ្នាំ២០១៥ ស្លាកលេខភ្នំពេញ 1CT 8393 របស់ជនសង្ស័យ បន្សល់ទុកក្បែរកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងម៉ូតូជនរងគ្រោះមួយគ្រឿងម៉ាក់ហុងC125 ពណ៌ខ្មៅស្លាកលេខតាកែវ 1K 8184 ។ 
យោងតាមចម្លេីយរបស់ជនសង្ស័យសមត្ថកិច្ចបន្ដធ្វេីការស្រាវជ្រាវឈានទៅឃាត់ខ្លួនបក្ខពួកចោរប្លន់ម៉ូតូ SCOOPY ជនជាតិចិន ថៃ្ងទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ កាលពីវេលាម៉ោង១២.៣០នាទីរំលងអាធាត្រដែលមានជនរងគ្រោះ(ឆោរ ជិនឆៃ ជនជាតិចិន) ឃាត់៣នាក់ទៀត៖ ១-នឿន គឹមហ៊ួរ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិត្រណាក់យឹង ឃុំជំរះពេល ស្រុកសំរោង ខេត្តតាកែវ ២-ឈ្មោះ ភិន សម្រស់ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិរមន្ត ឃុំបឹងក្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ៣-ឈ្មោះ ទូច ចំណាប់ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិរមុន ឃុំបឹងក្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ។
បច្ចុប្បន្នក្រោយប្រតិបត្ដិការជនសង្ស័យត្រូវបានបញ្ជូនមកកាន់អធិការដ្ឋានស្រុកបសេដ្ឋ ដេីម្បីបំពេញតាមនីតិវិធី ចំពោះម៉ូតូរបស់ជនរងគ្រោះ(អ៊ូច ឡុង) ហុងដា C125 សមត្ថកិច្ចបានធ្វើការប្រគល់ទទួលជូនទៅម្ចាស់ប្រើប្រាស់វិញ រីឯម៉ូតូSCOOPY សមត្ថកិច្ចបន្ដស្រាវជ្រាវរកបន្តទៀត។ដោយះចិត្ត្រា



Post a Comment