សមត្ថកិច្ចជំនាញបានចាប់ខ្លួនជនសង្ស័យពីរនាក់តាមដីកាបង្គាប់របស់សាលាដំបូងខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យពីរនាក់ត្រូវបានសមត្ថកិច្ចជំនាញស្រុកភ្នំស្រួចចាប់ខ្លួនតាមដីកាបង្គាប់របស់សាលាដំបូងខេត្តកំពង់ស្ពឺកាលពីរសៀលថ្ងៃទី 11 ខែតុលា ឆ្នាំ 2025 ដោយអនុវត្ដតាមបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងផ្នែកគ្រឿងញៀនស្រុកភ្នំស្រួចបានការដឹកនាំបញ្ជាពីលោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកចុះធ្វេីការស្រាវជ្រាវនិងបង្រ្កាបមខសញ្ញាគ្រឿងញៀន២នាក់ នៅចំណុចភូមិបន្ទាប់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយរកឃេីញដកហូតម្សៅក្រាមពណ៍សថ្លា ចំនួន៣កញ្ចប់ (ធំ០១កញ្ចប់ តូច០១កញ្ចប់) សង្ស័យជាគ្រឿងញៀន និងជញ្ចីងថ្លឹងអេឡិចត្រូនិចចំនួន១ ។

បញ្ជាក់ក្នុងចំណោមមុខសញ្ញានគរបាលឃាត់ម្នាក់មានដីកា (សឿង ថុន ហៅចូវ ) បង្គាប់ឲ្យចាប់ខ្លួនចំនួន២នាក់ ទី១-ដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន លេខ២៩៨ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិសំបួរ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីរថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ទី២-ដីកាបង្គាប់ឲ្យចាប់ខ្លួន៧៩ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីរថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រព្រឹត្តនៅភូមិសំបួរ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

បច្ចុប្បន្នករណីខាងលើកំលាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចបានធ្វេីការកសាងសំណុំរឿងលេីបទល្មេីសថ្មីនិងបញ្ជូនមុខសញ្ញាទៅការិយាល័យគ្រឿងញៀនខេត្ដកំពង់ស្ពឺដើម្បីកសាងសំណុំរឿងបន្ត។បច្ចុប្បន្នជនសង្ស័យទាំង02នាក់រួមនិងវត្ថុតាមត្រូវបានការិយាល័យប្រឆាំងបទមើលគ្រឿងញៀនខេត្តបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី ៕ដោយះចិត្ត្រា

Post a Comment