រថយន្តធុនធំបើកបុករថយន្តហើយជល់ចង្កូតទៅបុកកន្លែងដាក់ឆាតលក់របស់ប្រជាពលរដ្ឋបណ្ដាលឲ្យមានអ្នករងរបួសមួយចំនួន

ខេត្តកំពង់ស្ពឺះលេីកំណា​ត់ផ្លូវជាតិលេខ៤​ ចន្លោះបង្គោលគីឡូលេខលេ​ខ​៨២​និង៨​៣​ ស្ថិតក្នុងភូមិទី១​ ឃុំត្រែងត្រយឹង​ ស្រុកភ្នំស្រួច​ ខេត្ដកំព​ង់ស្ពឺ​  នាព្រឹកថ្ងៃសុក្រ ទី១០ ខែតុ​លា ឆ្នាំ២០​២៥.
​សេចក្ដីរាយការណ៍ពីកំលាំងនគរ​បា​លមូលដ្ឋាន​ ថាបង្កឡេីងដោយរថយន្ដ២គ្រឿងបេីកបរបញ្រ្ចាសទិស​ដៅគ្នានៅលេីកំណាត់ផ្លូវជាតិលេខ 4ដែលកំពុងតែមានធ្លាក់ភ្លៀងខ្លាំង​ផងនោះបណ្ដាលឱ្យរអិល​ ក្នុងនោះក៍មាន​អ្នករងរបួសមួយចំនួន​ផងដែរ។ 

លោកវសេនីយ៍ទោ​ ជុន​ ចន្ទដេត​ អធិការនគរបាលស្រុកភ្នំស្រួច​ បានបញ្ជាអោយជំនាញចរាចរណ៍ស្រុកចុះទៅកាន់កន្លែងកេីតហេតុ​អោយដឹងថា​
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តរួចជ្រុ​លទៅបុកកន្លែងលក់ភេសជ្ជៈលេីចំណីថ្នល់ជាតិ​ មុ​នដំបូង​រថយន្ត១គ្រឿង FUSO ពណ៌បៃតង ផ្លាក​លេខ​ភ្នំពេញ3D-0305 សណ្តោងសឺមីរ៉ឺម៉ក ព​ណ៌​ខៀវ ផ្លាកលេខកណ្តាល4A-0282 អ្នកបេីកបរ​មិ​ន​ស្គាល់អត្តសញ្ញាណ(រត់គេចចេញពីកន្លែងកេីតហេតុ) បើក​ប​រពីទិសខាងលិចទៅទិសខាងកេីត បានបុករថយន្ត​១​គ្រឿង ម៉ាកSHACMAN ពណ៌ស ផ្លាកលេខភ្នំពេ​ញ​3G-7104 សណ្តោងសឺមីរ៉ឺម៉ក ពណ៌ស ផ្លាកលេខ​ភ្នំពេញ4B-2193 បេីកបរដោយឈ្មោះ មោគ ព្រឹកឆៃ​លី ប្រុស ៣៧ឆ្នាំ នៅភូមិពពេល ឃុំខុនរ៉ង ស្រុកប​រិ​បូ​ណ៌ ខេត្តកំពង់ឆ្នាំង ដែលកំពុងបេីកបរបញ្រ្ចាសទិសគ្នា បន្ទាប់មករថយន្តម៉ាកFUSO បានជ្រុលមកបុកក​ន្លែង​លក់ភេសជ្ជៈ(បាំងឆ័ត្រ)​ របស់ឈ្មោះ ប៊ូ តុប ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុ​កភ្នំស្រួ​ច បណ្តាលឲ្យគ្រោះថ្នាក់មនុស្ស និងខូចខាតស​ម្ភារៈតូប(ឆ័ត្រចំនួន៣ តុ១ ទូ១ ភេសជ្ជៈមួយ​ចំនួន) 
បច្ចុប្បន្នមធ្យោបាយបង្ក​ រថយន្តទាំង២គ្រឿង កំពុងចា​ត់ចែងយកចេញពីកន្លែងកើតហេតុដើម្បីយកទៅរក្សាទុកនិងចំណាត់ការតាមនីតិវិធី។ដោយះចិត្ត្រា












 

Powered by Blogger.