នាវាកងទ័ពជើងទឹកអូស្ត្រាលីចំនួន 1និងនាវាកងទ័ពជើងទឹករំដោះប្រជាជនចិន ចំនួន 02គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព
ព្រះសីហនុ ៖ នៅវេលាម៉ោង 8:30នាទី ថ្ងៃទី 10 ខែតុលា ឆ្នាំ2025 នាវាកងទ័ពជើងទឹកអូស្ត្រាលីចំនួន 1 គ្រឿងឈ្មោះ HMAS BALLARAT-FFH 155 បានចូលចតនៅកំពង់ផែស្វ័យយ័ត្នក្រុងព្រះសីហនុ។ មានរយៈពេល 4 ថ្ងៃ(ថ្ងៃទី 10-13 ខែតុលា ឆ្នាំ2025)ក្នុងគោលបំណងដើម្បីពង្រឹងសុឆន្ទៈរវាងប្រទេសទាំងពីរកម្ពុជា-អូស្ត្រាលី។
លក្ខណៈបច្ចេកទេសនាវា÷
នាវា HMAS BALLARAT-FFH 155
-ទម្ងន់ផ្ទុក 3,900 tonnes
-បណ្ដោយ 118 m
-ទទឹង 14.8 m
-ជម្រៅទឹក 6.3 m
-កម្លាំងសរុបចំនួន 192 នាក់ ក្នុងនោះ(នាយទាហាន 30នាក់ និងនាវិក 162នាក់)។
-មេបញ្ជាការនាវា លោក DEAN UREN, RAN.

នៅវេលាម៉ោង 09:45នាទី ថ្ងៃទី 10/10/2025 នាវាកងទ័ពជើងទឹករំដោះប្រជាជនចិន ចំនួន 02គ្រឿង
ទី1- នាវាឈ្មោះ QI JIGUANG (PLAN 83) ជាប្រភេទនាវាហ្វឹកហ្វឺន
ទី2- នាវាឈ្មោះ YIMENG SHAN (PLAN 988) ជាប្រភេទនាវាពហុមុខងារ
នាវាទាំងពីរ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព រយៈពេល 5 ថ្ងៃ(ថ្ងៃទី 10-14/10/2025)។ ដើម្បីបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា បង្កើនចំណងមិត្តភាពឱ្យបានល្អប្រសើរមួយកម្រិតទៀត រវាងប្រទេសទាំងពីរ កម្ពុជា-ចិន ព្រមទាំងផ្លាស់ប្តូរទំនាក់ទំនងកងទ័ពទាំងពីរប្រទេស
ក្នុងអំឡុងពេលធ្វើទស្សនកិច្ចនេះ ភាគីចិនអញ្ជើញចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ និងថ្នាក់ដឹកនាំខេត្តព្រះសីហនុ, ពិធីបដិសណ្ឋារកិច្ច, ជប់លៀងលើនាវា និងបើកដំណើរការឱ្យសាធារណ:ជនបានចូលទស្សនា ផ្លាស់ប្តូរការសិក្សា និងវប្បធម៌។
+លក្ខណៈបច្ចេកទេសនាវា៖
1 -នាវាឈ្មោះ QI JIGUANG (PLAN 83) ជាប្រភេទនាវាហ្វឹកហ្វឺន
-ទម្ងន់ផ្ទុក 10,907 tons
-បណ្ដោយ 165 m
-ទទឹង 22.2 m
-ជម្រៅទឹក 6.5 m
-ល្បឿន 22 knots
-មេបញ្ជាការ វរនាវីឯក FENG LIANG
2 -នាវាឈ្មោះ YIMENG SHAN (PLAN 988) ជាប្រភេទនាវាពហុមុខងារ)
-ទម្ងន់ផ្ទុក 26,040 tons
-បណ្ដោយ 210 m
-ទទឹង 28 m
-ជម្រៅទឹក 7.5 m
-ល្បឿន 25 knots
-មេបញ្ជាការ វរនាវីឯក NIU ZHIYONG
+ចំនួននាវិកទាំងពីរនាវាសរុប 1,207 នាក់








Post a Comment