កម្លាំងសហការការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកំពុងស្ពឺបានចុះទៅបង្រ្កាបក្រុមចោរប្លន់បានចំនួន៦នាក់

ខេត្តកំពង់ស្ពឺះដោយមានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីទោ ឃឹមសុកខៃស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធី ពីឯកឧត្តម ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរងនគរបាលខេត្តកំពង់ស្ពឺបានចុះទៅសហការជាមួយកម្លាំងអធិការនគរបាលចំនួនពីរស្រុក គឺស្រុកបសេដ្ឋនិងអធិការនគរបាលស្រុកភ្នំស្រួចបានកំណត់មុខសញ្ញាក្រុមចោលប្លន់ដ៍កក្រើកនិងឈានទៅដល់ឃាត់ខ្លួនក្រុមបក្ខពួកជនសង្ស័យបានចំនួន 6 នាក់

ប្រភពព័ត៌មានពីលោកអធិការនគរបាលស្រុកភ្នំស្រួចបានប្រាប់អ្នកយកព័ត៌មាន អេអិនៗ យើងដឹងថាកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥វេលាម៉ោង១៤និង២០នាទីនៅចំណុចមុខផ្ទះលក់ចាប់ហួយនៅ និងលក់សាំងនៅភូមិរស្មីសាមគ្គី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ករណីលួចមានស្ថានទម្ងន់ទោស ប្លន់យកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមពាក្យស្លាកលេខភ្នំពេញ1GB-9039-បង្កដោយក្រុមជនសង្ស័យ៦នាក់មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូធ្វើសកម្មភាព ៣ គ្រឿងមានដាវ កាំបិតប័ុងតោ និងខ្សែក្រវ៉ាត់។តាមការឲ្យដឹងពីជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានឱ្យដឹងថាក្រុមជនសង្ស័យទាំង 6 នាក់នោះ
១-ឈ្មោះសេង ឡុងភេទប្រុសអាយុ 19 ឆ្នាំ២-ឈ្មោះផាវ ថេតភេទប្រុសអាយុ 14 ឆ្នាំ៣-ឈ្មោះអ៊ុន សុខគាភេទប្រុសអាយុ 17 ឆ្នាំ៤-ឈ្មោះគឿង ប៊ុណ្ណាភេទប្រុសអាយុ 18 ឆ្នាំ៥-ឈ្មោះសែត ឆាតភេទប្រុសអាយុ 23 ឆ្នាំ៦-ឈ្មោះគា សំណាងភាពប្រុសអាយុ 20 ឆ្នាំរហូតម៉ូតូ ៣ គ្រឿង រកឃើញម៉ូតូជនរងគ្រោះមួយគ្រឿង-ម្សៅក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀន ៤ កញ្ចប់-កាំបិតកែច្នៃ១ដើម-ពូថៅ ២ ដើម-ទូរសព្ទដៃ៣គ្រឿង-កាតាបស្ពាយសម្រាប់ដាក់ពូថៅ១-កំបាំងមុខម៉ូតូមួយចំនួន។
តាមការចម្លើយឆ្លើយសារភាពរបស់ក្រុមជនសង្ស័យធ្លាប់ធ្វើសកម្មភាពប្លន់ម៉ូតូ៣លើ់កក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺប៉ុន្តែជំនាញបន្តសាកសួរនិងពិនិត្យករណីនេះបន្ថែមទៀតលើករណីកើតហេតុដែលបង្កឡើងដោយក្រុមចោរប្លន់ធ្វើសកម្មភាពទាំងអស់នេះ។
ក្រុមចោរប្លន់ទាំងអស់ព្រមទាំងវត្ថុតាងត្រូវបានអធិការនគរបាលស្រុកភ្នំស្រួចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកសាងសំណុំរឿងបន្តនិងបញ្ជូនជនសង្ស័យទាំង៦នាក់រួមនិងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី។ដោយះចិត្ត្រា




 

Powered by Blogger.