ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំកម្លាំង​ចម្រុះចុះ​ត្រួត​ពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅក្នុងរដូវបិទនេសាទ នៅភូមិសាស្ត្រមួយចំនួនក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង

នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ​ក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តម​រដ្ឋ​លេខា​ធិការ ហាស់ សារ៉េត  បានអញ្ជើញដឹកនាំកម្លាំងចម្រុះដែលមាន លោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផលព្រៃវែង មន្ត្រីផ្នែករដ្ឋបាលជល​ផល​កំពង់លាវ និងផ្នែករដ្ឋបាលស្ទឹងស្លូត និងមន្ត្រី សង្កាត់រដ្ឋបាលជលផល​ក្រោម​ឱវាទសរុបចំនួន១៤នាក់  ដោយបានប្រើប្រាស់រថយន្ត២គ្រឿង និងកាណូត​២​គ្រឿង ចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល (ពង្រឹងការអនុវត្តន៍ច្បាប់ ការគ្រប់គ្រង និងអភិរក្សធនធានជលផល) នៅក្នុង​រដូវ​បិទ​នេសាទ នៅភូមិសាស្ត្រឃុំរោងដំរី និងឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។

ជាលទ្ធផលនៃប្រតិបិត្តការបង្រ្កាបនោះ បានចំនួន០២ករណី ករណីទី១. នៅក្នុង​ដែន​សហគមន៍នេសាទរោងដំរៅ ចំណុចកោះទីតាងើយ ភូមិទីតាងើយ ឃុំរោងដំរី ស្រុកបាភ្នំ ករណីទី២. នៅក្នុងដែនសហគមន៍រល្សជ័យ ចំណុច​ស្ថានីយ៍​បូមទឹក ភូមិខ្សាច់ស ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។ សរុបទាំង​២ករណី ឧបករណ៍នេសាទល្មើសច្បាប់ ត្រូវបានរុះរើបំផ្លាញចោល​នៅនឹង​កន្លែងនេសាទរួមមាន ៖ លូស្បៃមុងចំនួន ៤០មាត់ របាំងព្រួលស្បៃមុងប្រវែង ២ ១១០ ម៉ែត្រ បង្គោលចម្រឹងចំនួន ៦៩៥ដើម និងបានចាក់លែង​ត្រីចម្រុះ​ចូលទៅក្នុងបឹងធម្មជាតិវិញចំនួន៥០គីឡូក្រាម៕










 

Powered by Blogger.