រដូវបុណ្យភ្ជុំបិណ្ឌខិតជិតមកដល់តែ​កូនប្រុសមាសម្ដាយបែរជាគំរាមម្ដា​យដោយអាវុធអោយលក់កេរិ្ដ​ដេី​ម្បី​ចាយទៅ​វិញ​..

​កំពង់ស្ពឺ៖​ ហិង្សាក្នុងគ្រួ​សារកូន​ប្រុសប្រេីអាវុធកែឆ្នៃគំរាមបាញ់ទៅ​លេីម្តាយបេីសិនម្ដាយមិន​ព្រមលក់កេរ្ដិ៍អាករណ៍យកមកអោយខ្លួនចាយវាយនោះទេ​ ករណីប្រើអាវុធកែច្នៃគំរាមទៅលេីម្ដាយ​ ដោយបានការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពី​ លោកឧត្ដម​សេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការន​គរបា​លខេត្ដកំពង់ស្ពឺ​  កំលាំងនគរបាលស្រុកសាមគ្គីមុនីជ័យ​ ក្រោយទទួ​លបានការស្នេីសុំអន្ដរាគមន៍ពី​ប្រជាព​លរដ្ឋ​ វេលាម៉ោង​២០នឹង១០នាទី នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ កេីតហេតុ​នៅចំណុចភូមិត្រពាំងសុភី ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ​  លោកវរសេនី​យ៍ឯក​ ខឹម​ សាម៉ុន​ អធិ​ការ​ នគរបាលស្រុកសាមគ្គីមុនីជ័យ​ បានបញ្ជាអោយកំលាំងចុះអន្ដរាគមន៍ភ្លាមៗ​ ដែលករណីខាងលេី​ជនសង្ស័យជាកូនគំរាមបាញ់ស​ម្លាប់ម្តាយ​ ជនសង្ស័យ​ ឈ្មោះ សៀ ផល្លីន ភេទប្រុស អាយុ៣៥ឆ្នាំ​ រស់នៅភូមិឃុំខាងលើ​ ។ 

តាមការបញ្ជាក់គឺមូលហេតុមកពីម្ដាយមិនព្រមលក់ដីកេរិ្ដ​ដូនតាឲ្យ​ខ្លួនចាយវាយហ្នឹងគេ​ ទេីបខឹងបានយកកាំភ្លើងខ្យល់កែច្នៃប្រើហ្គាសទៅគំ​រាមបាញ់សម្លាប់ម្តាយបង្កើតរបស់ខ្លួនតែម្ដង​ មុខសញ្ញានេះជាជនប្រេីប្រាស់សារធាតុញៀននិងធ្លាប់បានបញ្ជូនទៅមណ្ឌលអប់រំបន្សាបគ្រឿ​ងញៀនមួយលេីកពីរលេីករួចផងដែរតែលទ្ធផលមិនថមថយមកវិញបានមួយរយៈកេីតឡេីងហឹង្សាដដែល។ 

សមត្ថកិច្ចបានដកហូតវត្តតាងកាំភ្លើ​ង​កែឆ្នៃចំនួន១ដេីម​ (ប្រើហ្គាស)នឹងដែ​កស្រួចមួយ​ បច្ចុប្បន្នជនសង្ស័យត្រូវបានឃា​ត់ខ្លួនបញ្ជូនមកអធិកា​រដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ សាក​សួរបំពេញនីតិវិធីកសាងសំណុំរឿងចាត់ការតាម​ច្បាប់​៕


 

Powered by Blogger.