ក្នុងចំណោមក្មេងទំនើងពីរក្រុមមានគ្នាប្រមាណ១៥នាក់បានវាយប្រហារគ្នាត្រូវបានសមត្ថកិច្ចឃាត់ខ្លួន៣នាក់

ខេត្តកំពង់ស្ពឺ=កាលពីវេលាម៉ោង២២និង៤០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាលទទួលបានព័ត៌មានថានភចំណុចក្នុងស្ថានីយ៍ប្រេង តេលាមួយកន្លែងនៅផ្លូវជាតិទី 3ចំណុចគីឡូម៉ែត្រលេខ 62 និង 63 ពិតឋិតនៅភូមិល្វា ឃុំអង្គពេពល ស្រុកគងពិសី ខេត្តកំពង់ស្ពឺមានករណីហឹង្សាដោយចេតនារវាងក្មេងទំនើងពីរក្រុមដេញកាប់គ្នាបណ្ដាលឱ្យរងរបួសមនុស្សនិងខូចខាត ទ្រព្យសម្បត្តិបង្កាភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរ។

លោកវីរៈសេនីយ៍ឯក យ៉ាង សុខលីអធិការនគរបើស្រុកពិសីបានដឹកនាំកម្លាំងជំនាញចុះប្រតិបត្តិការដល់គោលដៅប្រមូលព័ត៌មាន និងកំណត់មុខសញ្ញាឈានទៅដល់ឃាត់ខ្លួនក្មេងទំនើងបាន ៣ នាក់ក្នុងចំណោមក្មេងទំនើងប្រមាណជា 15 នាក់ទី១ឈ្មោះ យួន បញ្ញា ភេទប្រុស អាយុ ២៩ឆ្នាំនៅភូមិជីម្មៅ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលជាអ្នកកាន់កាំបិតផ្គាក់ដេញកាប់ភាគីម្ខាងទៀត។ ២ឈ្មោះវុិ ចិត្តា ភេទប្រុសអាយុ១៦ឆ្នាំនៅភូមិត្រាចតូច ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល អ្នកកាន់ដែកបំពង់ទីប
៣ឈ្មោះមុឹង ទ្រីភេទប្រុសអាយុ១៦ឆ្នាំនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោរ រាជធានីភ្នំពេញអ្នកកាន់ដុំថ្ម។

 

តាមការបញ្ជាក់ពីសាក្សីមុនពេលកើតហេតុមានក្មេងមួយក្រុមជិះម៉ូតូ៦គ្រឿងម៉ាក់ហុងដាចំនួន៤គ្រឿងម៉ានិចចំនួន២គ្រឿងមានគ្នា១៥នាក់ក្នុងនោះមានស្រី៤នាក់គោលដៅចេញពីភូមិកំរៀង សង្កាត់ព្រៃវែងទៅលេងនៅខេត្តកំពតដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៣នោះជាដល់ចំណុចភូមិឃុំកើតហេតុស្រាប់តែមានក្មេងទំនើងមួយក្រុមជិះម៉ូតូ២គ្រឿងម៉ានិចពណ៌សលាយខៀវ១គ្រឿងនិងម៉ាកហុងដា C125ពណ៌ខ្មៅ១គ្រឿងមានគ្នាចំនួន ៣ នាក់ប្រូសបានធ្វើសកម្មភាពជិះតាមពីក្រោយមានកាំបិតផ្គាក់ដេញកាប់ទៅលើក្មេងមួយក្រុមទៀតពេលនោះទ្រុងក្មេងមួយក្រុមទៀតបានជិះម៉ូតូរត់ទៅមុខទៅក្រោយហើយម៉ូតូ២គ្រឿងមានគ្នា៦នាក់ស្រី៣នាក់បានជិះចូលក្នុងហានី។

 

ប្រេងតេលារួចបានទាញកាំបិតផ្គាក់កាប់នឹងវាយដោយដៃបំពង់ទីប គប់និងដុំថ្មវាយគ្នាទៅវិញទៅមកបណ្ដើរឲ្យរបួសទាំងសងខាងក្រោយធ្វើសកម្មភាពបាននាំគ្នាជិះគេចខ្លួនបាត់អស់មួយចំនួន។

 

សមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើង៣នាក់និងដកវត្ថុតាងរួមមានម៉ូតូ ៣ គ្រឿង កាំបិតផ្គាក់១ដើម ដែកបំពង់ទីប១ដើម ដុំថ្ម២ដុំ ចំណែកអ្នករបួសត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនមួយកន្លែងហើយសមត្ថកិច្ចបានកសាងក្នុងរឿងបញ្ជូនទៅ ការិយាល័យព្រហ្មទណ្ឌខេត្តកំពង់ស្ពឺកសាងសំណុំរឿងបន្តតាមនីតិវិធី។ដោយ-ចិត្ត្រា






 

Powered by Blogger.