ជនសង្ស័យម្នាក់ជួញដូរដោយខុសច្បាប់នៅសារភាពញៀនត្រូវបានកម្លាំងសមត្ថកិច្ចសហការបង្ក្រាប

ខេត្តកំពង់ស្ពឺះជនសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ស្ពឺសហការជាមួយផ្នែកប្រឆាំងគ្រឿងញៀនស្រុកសំរោងទងឃាត់ខ្លួនកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នៅចំណុចភូមិសប់ង៉ ឃុំខ្ទំុក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺដោយបានការណែនាំពីលោកឧត្តមសេនីយ៍ត្រី មាត់ធុច ស្នងការរងកម្លាំងរបស់កាយាល័យប្រឆាំងគ្រឿងញៀនដឹកនាំដោយលោក ហ៊ាង ឈាងលីស្នងការរងបានចុះប្រតិបត្តិការដោយបានសហការពីកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកទងធ្វើការបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងជួញដូរដោយ ខុសច្បាប់ម្នាក់នៅសារធាតុញៀន ជនសង្ស័យមានឈ្មោះស៊ុំ សាវ៉ាត ភេទប្រុស អាយុ២៩ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិសប់ង៉ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

តាមការឲ្យដឹងពីមុខសញ្ញាខាងលើជាមុខសញ្ញាក្នុងបញ្ជីតាមដាននិងស្រាវជ្រាវជាបន្ត បន្ទាប់ប៉ុន្តែជនសង្ស័យបានតេចខ្លួនពីកន្លែងមួយទៅកន្លែងមួយដោយមិនបានធ្វើសកម្មភាពផ្ទាល់ខ្លួននោះទេជាក់ស្ដែងសមត្ថកិច្ចបានដលហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៧៥កញ្ចប់ដែលមានទម្ងន់ជាច្រើនក្រាមទូរសព្ទដៃចំនួន១គ្រឿងតាមការបញ្ជាក់សារធាតុញៀនខាងលើមានមុខសញ្ញាម្នាក់ទៀតជាអ្នកផ្ដល់ក្រោយឃាត់មុខសញ្ញាទី 1មុខសញ្ញាទី 2 បានរត់គេចខ្លួនកម្លាំងសមត្ថកិច្ចជំនាញបានធ្វើការឆែកឆេររកឃើញ ម្សៅក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀនចំនួន២កញ្ចប់មធ្យមជញ្ជីងថ្លឹងគ្រឿងញៀនអេឡិចត្រូនិចចំនួនមួយគ្រឿងនិងសម្ភារៈប្រភេទថង់ប្លាស្ទិចវេចខ្ចប់មួយចំនួន។បច្ចុប្បន្នមុខសញ្ញាជនសង្ស័យខាងលើរួមនិងវត្ថុតាងត្រូវបានអធិការនគរបាលស្រុកសំរោងទងបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកសាងស្នំរឿងបន្តដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥សមត្ថកិច្ចជំនាញបានបញ្ជូនជនសង្ស័យខាងលើនិងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺចាត់ការតាមនីតិវិធី។ដោយះចិត្ត្រា




 

Powered by Blogger.