ជនសង្ស័យ 6 នាក់ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀនត្រូវសមត្ថកិច្ចឃាត់ខ្លួន

 

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចជំនាញស្រុកសាមគ្គីមុន្នីជ័យបានឃាត់ខ្លួនជនសង្ស័យជួញដូរនឹងប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀនបានជាបន្តបន្ទាប់ 6 នាក់ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី 9 ខែសីហា ឆ្នាំ 2025កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកបានចុះទៅសហការជាមួយមូលដ្ឋានចុះស្រាវជ្រាវនៅចំណុចផ្ទះរបស់ឈ្មោះស្រេងលីនភេទប្រុសអាយុ 34 ឆ្នាំរស់នៅភូមិត្រពាំងស្គន់ ឃុំពាំងល្វាស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺតែងតែមានមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនចេញចូលទីតាំងខាងលើជារៀងរាល់ថ្ងៃ។ជាក់ស្ដែងកម្លាំងឃាត់មុខសញ្ញាសង្ស័យចំនួនពីរនាក់មួយឈ្មោះស្រេងលីនជាម្ចាស់ទីតាំងពីឈ្មោះ ម៉ោងសុភា ភេទ ប្រុស អាយុ27 ឆ្នាំឆែកឆេរកឃើញម្សៅក្រាមពណ៌សង្ស័យជាតិគ្រឿងញៀនចំនួន 3 កញ្ចប់ទូរសព្ទដៃចំនួនមួយគ្រឿងឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ដោយបានគោលការណ៍និងសម្របសម្រួលនីតិវិធីពីតំណាងអយ្យការសមត្ថកិច្ចនគរបាលបន្តគាត់ខ្លួន១-ឈ្មោះភឿនភាន់ ភេទប្រុស អាយុ 40 ឆ្នាំនៅភូមិទាំងល្វា ស្រុកសាមគ្គីវីជ័យ  ២-ឈ្មោះវី វុនភេទប្រុសអាយុ 35 ឆ្នាំបន្តទៅគាត់មុខសញ្ញាសង្ស័យឈ្មោះមឿនសារ៉េតភេទ ប្រុស អាយុ 20 ឆ្នាំនៅភូមិពាំងវាឃុំព្រះវិហារស្រុកសាមគ្គីនីជ័យ និងឈ្មោះ ហៀងសៅលីង ភេទប្រុសអាយុ 23 ឆ្នាំនៅភូមិពាំងគល់ សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ឆែកឆេរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន 3 កញ្ចប់ មធ្យម1កញ្ចប់តូច2កញ្ចប់ទូរសព្ទដៃចំនួន 3 គ្រឿងឧបករកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនម៉ូតូចំនួន 2 គ្រឿង ចំណែកជនសង្ស័យទាំង 6 នាក់រួមនិងវត្ថុតាងទាំងអស់ត្រូវបានបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺកសាងសំណុំរឿងបន្តដើម្បីបញ្ជូនជនសង្ស័យទាំង 6 នាក់រួមនិងវត្ថុតាងទាំងអស់ទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី។




 

Powered by Blogger.