ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត និងលោកជំទាវបានដឹកនាំមន្រ្តីក្រោមឱវាទនាំយកអំណោយជួនយុវជនជួរមុខនិពលរដ្ឋភៀសសឹកនៅខេត្តឧត្តរមានជ័យ
នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និង លោកជំទាវ អមដោយថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគណៈបញ្ជាការខេត្តឧត្តរមានជ័យ និងថ្នាក់ដឹកនាំប្រតិភូទីស្តីការគណៈរដ្ឋមន្រ្តី ចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក កងកម្លាំងប្រដាប់អាវុធ និងអង្គភាពពាក់ព័ន្ធ។
ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយរដ្ឋមន្រ្តី និងគណៈប្រតិភូទាំងអស់ ដោយផ្អែកលើស្មារតីរួបរួមជាតិ និងឯកភាពជាតិ បានធ្វើការប្រគល់ស្បៀងអាហារ ថវិការ ជូនប្រជាពលរដ្ឋ និងឧបត្ភមថវិការជូនកងកម្លាំងប្រដាប់អាវុធ ដើម្បីជាការលើកទឹកចិត្ត និងស្មារតីយកចិត្តទុកដាក់ខ្ពស់។
ជាចុងក្រោយឯកឧត្តមក៏បានបានផ្តាំផ្ញើរទៅកាន់យុវជនជួរមុខ ព្រមទាំងប្រជាពលរដ្ឋភៀសសឹកទាំងអស់ឲ្យថែរក្សាសុខភាពឲ្យ
បានល្អត្រូវផឺកទឹកស្អាត និងបរិភោគចំណីអាហារឆ្អិនហើយមានផាសុខភាពដើម្បីជៀសផុតពីជំងឺផ្សេងៗ ៕






Post a Comment