អភិបាលក្រុងកំពង់ចាម នាំយកអំណោយរបស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ប្រគល់ជូនទីបញ្ជាការនគរបាលទឹសភូមិភាគ៤
(កំពង់ចាម) លោកលី សុវណ្ណអភិបាលក្រុងកំពង់ចាម នៅថ្ងៃ១៤ ខែមិថុនា ឆ្នាំ២០២៥ បាននាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ជាអំណោយរបស់ ឯកឧត្ដម អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម ប្រគល់ជូនទីបញ្ជាការនគរបាលទឹសភូមិភាគ៤ ដើម្បីចែកជូនដល់កងកម្លាំងប្រដាប់អាវុធនគរបាលការពារព្រំដែនជួរមុខ ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន។
ឆ្លៀតក្នុងឱកាសសំណេះសំណាលនោះ លោក លី សុវណ្ណ ក៍បានពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត ដោយបានថ្លែងអំនរគុណយ៉ាងកក់ក្ដៅដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលកំពុងឈរជើងលើសមរភូមិមុខ។
សកម្មភាព ទាំងនេះបានបង្ហាញពីការរួមគ្នាថែរក្សា ការពារជាតិ ដ៏រឹងមាំរបស់ប្រជាជន និងបានបង្ហាញពីទំនាក់ទំនងល្អរវាងសមរភូមិក្រោយ និងសមរភូមិមុខ ។


Post a Comment