ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញជាសហប្រធានក្នុងកិច្ចប្រជុំជំនាញបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការស្នាក់នៅ និងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ។


នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្រ្តី, ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិការ គ.ក.ច. ក្នុងនាមជាអនុប្រធាន និងជាប្រធានក្រុមការងារទី២ នៃក្រុមប្រឹក្សាអ្នកច្បាប់នៃការគណៈរដ្ឋមន្រ្តី និងឯកឧត្ដម អ៊ូច ថោងសេង  អនុប្រធានក្រុមទី១ នៃប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌បានអញ្ជើញជាសហប្រធានក្នុងកិច្ចប្រជុំជំនាញបច្ចេកទេសដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការស្នាក់នៅ និងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ អមដោយលោក ច័ន្ទតារា រ៉ូម៉ែន ជំនាញការច្បាប់នៃ គ.ក.ច. ។  កិច្ចប្រជុំនេះមានការចូលរួមពីសមាជិកនៃ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក្រុមប្រឹក្សាអ្នកច្បាប់ ក្រសួង ស្ថាប័នជំនាញ និងបុគ្គលពាក់ព័ន្ធ។

  













Powered by Blogger.