សមត្ថកិច្ចបង្ក្រាបករណីល្បែងស៊ីសង (បៀរម៉ាជាំង)នឹងឃាត់ខ្លួនមនុស្ស០៧នាក់ស្រី១នាក់
ខេត្តកំពង់ស្ពឺ៖ដោយអនុវត្តបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នឹងដឹកនាំបញ្ជាកំលាំងដោយលោកវរៈសេនីយ៍ឯក ចន សុភីត អធិការស្រុកបសេដ្ឋ បានធ្វើការបង្ក្រាបករណីល្បែងស៊ីសងមួយកន្លែងកាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១៨,០១,២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍អង្រ្គង សហការជាមួយកម្លាំងអធិការនគរបាលស្រុកបសេដ្ឋ បានចុះបង្រ្កាបទីតាំងលេងល្បែងស៊ីសងដោយខុសច្បាប់(បៀរម៉ាជាំង) នៅចំណុចផ្ទះថ្មតៀម ភូមិត្រពាំងឈូក ឃុំពោធិ៍អង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនអ្នកលេង បានចំនួន ០៧នាក់ ស្រី ០១នាក់, ជាជនជាតិចិន
១.ឈ្មោះ Wang ya ping ភេទប្រុស អាយុ ៣៦ឆ្នាំ
២.ឈ្មោះ Hang wei ye ភេទប្រុស អាយុ ៤០ឆ្នាំ
៣.ឈ្មោះ Zhang ming yao ភេទប្រុស អាយុ ៥៤ឆ្នាំ
៤.ឈ្មោះ Zhou li tian ភេទស្រី អាយុ ៥០ឆ្នាំ
៥.ឈ្មោះ Pang Wei long ភេទប្រុស អាយុ ៣៧ឆ្នាំ
៦.ឈ្មោះ Fu nai bin ភេទប្រុស អាយុ ៤៥ឆ្នាំ
៧.ឈ្មោះ Wang Zich eng ភេទប្រុស អាយុ ៤៧ឆ្នាំ (អ្នកលេង)ស្នាក់នៅក្នុងរោងចក្រគ័នរថក(ខេមបូឌា) អិនធើណេសិនណល ឯ.ក ភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។
ដកហូតសំភារៈវត្ថុតាង:
១/លិខិតឆ្លងដែន(ចិន) ០៧ច្បាប់
២/បៀរចំនួន ១៥ហ៊ូ
៣/បៀរម៉ាជាំង (បៀរចិន) ចំនួន ២១៤គ្រាប់
៤/តុចំនួន ០១
៥/ទូរស័ព្ទ ចំនួន ០៨គ្រឿង និងលុយមួយចំនួនហើយបានបញ្ជូនអ្នកលេងល្បែងស៊ីសងទាំង០៧នាក់រួមនឹងវត្ថុតាងទៅការិយាល័យព្រហ្មទណ្ឌខេត្តកសាងភ្នំរឿងបន្តនិងចាត់ការតាមនីតិវិធី។ដោយ៖ចិត្ត្ត្រា






Post a Comment