អ្នករើសអេតចាយម្នាក់ប្រទះឃើញទារិកាម្នាក់ស្លាប់នៅកន្លែងចាក់សំររាម សង្ស័យគេយកទៅបោះបង់ចោលនៅទីនោះ

ខេត្តកំពង់ស្ពឺ៖ អ្នករើសអេតចាយម្នាក់បានប្រទះឃើញទារិកាម្នាក់ សង្ស័យគេយកមកបោះចោលនៅលើគំនរសំរាមមួយកន្លែងក្នុងដីឡូត៍ទំនេរទុកចោលខាងជើងផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិស្នោរទី 1 សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោងប្រហែល៩ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរ ចោមរោមមើល។ 

ក្រោយកើតហេតុអាជ្ញាធរមូលដ្ឋានបានរាយការណ៍ទៅសមត្ថកិច្ចជំនាញដើម្បីធ្វើកោសល្យវិច័យលើសាកសពទារិកានេះរកមូលហេតុនៃការស្លាប់ ក៏ដូចជាស្វែងរកសាច់ញាតិមកទទួលខុសត្រូវ។

បើតាមប្រជាពលរដ្ឋទៅចោមរោមមើលលើកឡើងថា នៅមុនពេលប្រទះឃើញសពទារិការដែលសង្ស័យគេយកមកបោះចោលនោះ គឺមានស្ត្រីម្នាក់ជាអ្នករើសអេតចាយបានឃើញថង់ខ្មៅមួយ រួចហើយក៏បានស្រាយចេញឃើញមានសារ៉ុងថ្មីមួយរុំសពទារិការនោះ ពេលស្រាយឃើញដូចនោះមានការភ្ញាក់ផ្អើល និងបានរាយការណ៍ទៅអាជ្ញាធរភូមិ និងសមត្ថកិច្ចតែម្តង។

ប្រជាពលរដ្ឋដែលមកចោមរោមមើលសពទារិការខាងលើ មានការអាណិតអាសូរយ៉ាងខ្លាំង អ្នកខ្លះនិយាយថា ហេតុអីក៏ម្តាយចិត្តដាច់អ្វីម្លេះ! តើចិត្តម្តាយសាងពីអ្វីទើបយកកូនដែលទើបស្គាល់ពន្លឺថ្ងៃសោះយកគ្នាទៅបោះចោល បើថាគ្មានលទ្ធភាពចិញ្ចឹមទេហេតុអ្វីមិនយកឱ្យអ្នកណាដែលគ្មានកូនទៅ! ឬមួយក៏ប្រគល់ឱ្យទៅលោកគ្រូ អ្នកគ្រូពេទ្យទៅបើជ្រុលជាបង្កើតកូនមកហើយនោះ។ ទារិការដែលស្លាប់សង្ស័យគេយកមកបោះចោលនោះប្រជាពលរដ្ឋម្នាក់ៗ លើកសរសើរថាស្អាតច្រមុះស្រួច គួរឱ្យសោកស្តាយជាទីបំផុតប្រសិនបើនាងនៅមានជីវិតវិញម្លេះមិនដឹងថាស្រស់ស្អាតប៉ុណ្ណានោះទេ។

ពាក់ព័ន្ធនឹងការប្រទះឃើញសពទារិការសង្ស័យគេយកមកបោះចោលនៅក្នុងដីឡូត៍ទំនេរមួយកន្លែងបង្កឱ្យមានការភ្ញាក់ផ្អើលនោះ លោក វរសេនីយ៍ឯក ភោគ សម្បត្តិ នាយការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រខេត្តកំពង់ស្ពឺបានឱ្យដឹងថា មន្ត្រីរបស់លោកបានចុះទៅពិនិត្យសពទារិការរួចរាល់ហើយ សពធម្មតាទេ(មិនដូចគេលើកឡើងថាមានការកាច់ដៃកាច់ជើងឡើយ) សពទារិការមានសភាពមិនគ្រប់ខែ (រលូត) ហើយគេយកទៅដាក់ចោល។ 

លោក ភោគ សម្បត្តិ បានបន្តទៀតថា បើតាមការសន្និដ្ឋានក្មេងនឹងមិនគ្រប់គីឡូទេ និងសង្ស័យមិនគ្រប់ខែទេ(រលូត) ឃើញមានពេទ្យកឹបផ្ចិតត្រឹមត្រូវ សង្ស័យពេទ្យគេឱ្យយកទៅផ្ទះហើយយកមកបោះចោលតែម្តង មិនពាក់ព័ន្ធជាមួយបទល្មើសអ្វីនោះទេ! សមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវស្វែងរកគ្លីនិកដែលសម្រាលទារិកាខាងលើនោះផងដែ។ដោយ៖ចិត្ត្រា



 

Powered by Blogger.