សមត្ថកិច្ចឃាត់មុខសញ្ញាសង្ស័យ២នាក់ រក្សាទុកនិងកាន់កាប់អាវុធខុសច្បាប់នៅស្រុកគងពិសី
ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ០៣នាក់ទៅបានកម្លាំងសហការឃាត់ខ្លួន២នាក់រួមនិងវត្ថុតាងចំណែកម្នាក់ទៀតគេចខ្លួន ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ នៅថ្ងៃទី០២ ខែមករា ឆ្នាំ ២០២៦ លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បញ្ជាឱ្យកម្លាំងផ្នែកព្រហ្មទណ្ឌស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរការកោះ ធ្វេីការល្បាតក្នុងភូមិសាស្រ្ដដេីម្បីពង្រឹងវិធានការសន្ដិសុខ ជាក់ស្ដែង កំលាំងបានល្បាតតាមផ្លូវលេខ១៣០ មកដល់ចំណុចខាងលិចស្ពានស្រែជម្រៅ ស្ថិតនៅភូមិព្រៃតាអូក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺបានប្រទះឃើញមុខសញ្ញាសង្ស័យ៣នាក់ ដោយមានការសង្ស័យកម្លាំងបានបណ្ដេបណ្ដេញតាមឃាត់ខ្លួនបាន ២នាក់(១)-ឈ្មោះ អូក ចិត្រា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (២)-ឈ្មោះ សុង ងួន (ភារុន) ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិពពឹង ឃីកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

បច្ចុប្បន្នស្នាក់នៅការដ្ឋានសំណង់ភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាស្កូពី ពណ៌ស ពាក់ស្លាកលេខ1JS-8579 ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ ស៊ីណា ភេទប្រុស អាយុ ប្រហែល៣៥ឆ្នាំ បានរត់គេចខ្លួន ។ សមត្ថកិច្ចបាន្រួតពិនិត្យរកឃេីញ ១- កន្រ្តៃចំនួន០១ កាំបិតក្វែវដងឈើចំនួន១ ទុកក្នុងកាបូប ស្ពាយពីក្រោយ។
ជនសង្ស័យ២នាក់ បានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកគងពិសី និងបន្ដនីតិវិធី កសាងសំណុំរឿងរួចបញ្ជូនជនសង្ស័យទាំងពីរនាក់រួមនិងវត្ថុតាងទៅការិយាល័យព្រហ្មទណ្ឌខេត្តកសាងសំណុំរឿងបន្តនិងបញ្ជូនជូនសង្ស័យទាំងពីរនាក់រួមនិងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺចាត់ការតាមនីតិវិធី។ដោយះចិត្ត្រា



Post a Comment