សមត្ថកិច្ចជំនាញបង្រ្កាបជនសង្ស័យគ្រឿងញៀន​បានជា បន្ដបន្ទាប់​សរុប៦នាក់​នៅស្រុកសាមគ្គីមុន្នីជ័យ

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ 6 នាក់ត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួនបានជាបន្តបន្ទាប់ 6 នាក់ ពីបទជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀន 

ដោយអនុវត្ដតាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់​ ពី​លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំពង់ស្ពឺ​ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ​២០២៥ កម្លាំងអធិការដ្ឋាន​នគរបាលស្រុកសាមគ្គីមុនីជ័យ បា​ន​ល្បាតនៅចំណុចផ្លូវលំខាងជើងភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុក​សាមគ្គី​មុនីជ័យ ខេត្ត​កំពង់​ស្ពឺ បាន​ឃើញ​មុខសញ្ញា​សង្ស័យ​ចំនួន២នាក់ ១. ឈ្មោះ លាប លីន ភេទប្រុស អាយុ២៤ឆ្នាំ​ រស់នៅភូមិទួលសំបូរ ឃុំដំណាក់រាំង  ស្រុកសាមគ្គីមុនីជ័យ​  ២.ឈ្មោះ ឡូង វ៉ាន់ថន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិពង​ទឹក ឃុំដំ​ណាក់រាំង ស្រុកសាមគ្គីមានជ័យ
ត្រួតពិនិត្យ​ឆែកឆេរ​រកឃេីញ​៖
ម្សៅ​ក្រាម​ពណ៌​សសង្ស័យជាគ្រឿងញៀន​ចំនួន​ ១​ កញ្ចប់​ - ទូរស័ព្ទ​ដៃ​ចំនួន ២ គ្រឿង​ - ម៉ូតូ ០១ គ្រឿង
ឧបករណ៍​កែ​ច្នៃ​សម្រាប់​ប្រើប្រាស់​គ្រឿង​ញៀន​មួយ​ចំនួន ។


ផ្អែកតាម​ចម្លើយ​ ​និងបានការសម្រប​សម្រួ​ល​នីតិវិធី​ពី​តំណាង​អយ្យការ អម​សា​លា​ដំបូង​ខេត្ត​កំពង់​ស្ពឺ សមត្ថកិច្ចដឹកនាំពីលោកវរសេនីយ៍ទោ​ សាវ​ សុភក្ដី​អធិ​ការនគរបាលស្រុក​សាមគគីមុនីជ័យ​ បាន​បន្ត​ឃាត់​ខ្លួន​ជនសង្ស័យ​បា​ន​ចំនួន ៤ នាក់បន្ថែមទៀត​ ៖​ ១. ឈ្មោះ ងាន ធូ ភេភេទប្រុស អាយុ៣៦ឆ្នាំ ២.​ឈ្មោះ ជិន សុផ​ល ភេទប្រុស អា​យុ​២៣ឆ្នាំ​  ៣.ឈ្មោះ ជិន ផុន ភេទប្រុស អាយុ២០ឆ្នាំ អ្នកទាំងបីររស់នៅភូមិពងទឹក ឃុំដំ​ណាក់រាំង ស្រុ​ក​សា​មគ្គី​មុនីជ័យ​ ៤.ឈ្មោះផាត រត​នា ភេទប្រុស អាយុ១៦ឆ្នាំរស់នៅភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័​យ​ និងបានឆែកឆេររក​ឃេីញ​សម្ភារៈ​មួយ​ចំនួន​ ម្សៅក្រាមពណ៌សសង្ស័យជា​គ្រឿងញៀនចំនួន ១៤ កញ្ចប់​ - ទូរស័ព្ទ​ដៃ​ចំនួន ៣ គ្រឿង​ជញ្ចឹងអេឡិចត្រូនិច ១ គ្រឿង- បារីអេឡិចត្រូនិច (YOOZ) ១ គ្រឿង​ - ម៉ូតូចំនួន ៣ គ្រឿង​ - កាំបិតចំនួន ៦ ដើម​ - ដាវចំនួន ២ ដើម​ - កាំភ្លើងកែច្នៃប្រើខ្យល់ចំនួន ០៤ ដើម​ - ឧបករណ៍​កែ​ច្នៃ​សម្រាប់​ប្រើប្រាស់​គ្រឿង​ញៀន​មួយ​ចំនួន​។ 

ករណីខាងលេី​ បានបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ​ កសាងសំ​ណុំរឿងបញ្ជូនទៅការិយាល័យ​ បើខឹងបទល្មើសគ្រឿងញៀនកសាងក្នុងរឿងបន្ត។រួចបញ្ជូនខ្លួនជនសង្ស័យរួមនិងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺចាត់ការតាមនីតិវិធី។ដោយ៖ចិត្ត្រា





 

Powered by Blogger.