សមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ជួញដូរដោយខុសច្បាប់នៅសារធាតុញៀន
ខេត្តកំពង់ស្ពឺ ៖ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ
ស្តីពីការជម្រុញអោយជំនាញ-អធិការនគរបាលក្រុង ស្រុក ធ្វេីការស្រាវជ្រាវនិងឈានទៅធ្វេីការបង្រ្កាបលុបបំបាត់កាត់បន្ថយសកម្មភាពចែកចាយជួញដូរនូវសារធាតុញៀននៅក្នុងមូលដ្ឋាន ពិសេសបណ្ដាញជាជង្រុកនៃការផ្ដល់ទីតាំងនិងសម្រួលដល់ការប្រេីប្រាស់អោយបាត់ពីមូលដ្ឋាន នៅវេលាម៉ោង១០និង១៥នាទៅ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី ដោយទទួលបានព័ត៍មានល្អពីមហាជន ថានៅចំណុចផ្ទះរបស់ឈ្មោះ សុខា ភេទប្រុស នៅជាប់វាលស្រែខាងកើត ក្នុងភូមិអង្គកន្ទច ឃុំស្នំក្រពើ ស្រុកគងពិសី លោកបានដឹកនាំនិងបញ្ជាឱ្យកំលាំងចុះស្រាវជ្រាវសហការជាមួយកំលាំងពាក់ព័ន្ធឃាត់ខ្លួនមុខសញ្ញាសង្ស័យបាន១នាក់ ឈ្មោះ បូ សុខា ភេទប្រុស អាយុ ៣៦ឆ្នាំ នៅភូមិអង្គកន្ទច ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ 
ត្រួតពិនិត្យដកហូតបានម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៥កញ្ចប់តូច, ទូរស័ព្ទដៃ ២គ្រឿង និងឧបករណ៍វេចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
អំពីមុខសញ្ញា នេះតាមការបញ្ជាក់និងការផ្ដល់គឺជាក្រុមមុខសញ្ញាចាស់និងមិនរាងចាល បច្ចុប្បន្នបានបញ្ជូនទៅអធិករដ្ឋាននគរបាលស្រុកដេីម្បីបំពេញនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងបទមាត់គ្រឿងញៀនខេត្តកំពង់ស្ពឺកសាងក្រុងមើលបន្ត។និងបញ្ជូនខ្លួនជនសង្ស័យរួមនិងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺចាត់ការតាមនីតិវិធី ៕ដោយះចិត្ត្រា


Post a Comment