ករណីសត្វឱម៉ាល់ទិចបុរសម្នាក់ទៀតហើយជាង២០មេត្រូវបានដឹកទៅសង្គ្រោះភ្លាមៗ
ខេត្តព្រះសីហនុ ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿងចេញទៅក្រុងកោះរ៉ុង នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដើម្បីជួយប្រជាពលរដ្ឋម្នាក់ មានឈ្មោះ ឆន នីន អាយុ ២៨ឆ្នាំ បានទៅកាប់កូនឈើធ្វើទ្រុងមាន់ ត្រូវក៏សត្វសត្វឱម៉ាល់ខ្ទិច ជាង ២០ទ្រនិច បណ្តាលឲ្យក្តៅរោលរៀលពេញខ្លួនទ្រាំមិនបាន នៅក្រុងកោះរ៉ុង នាំបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។

ប្រជាពលរដ្ឋខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕













Post a Comment