សមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យម្នាក់ជួញដូរប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀន
ខេត្តកំពង់ស្ពឺះជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួនពិបទជួយដូរនិងប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀនករណីនេះបង្កឲ្យភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី 7 ខែវិច្ឆិកា ឆ្នាំ 2025និងបានការណែនាំពីលោកវរសនីយ៍ឯក យ៉ាង សុខលី អធិការដ្ឋាននគរបាលស្រុកគងពិសី កំលាំងផ្នែកប្រឆាំងគ្រឿងញៀន បានសហការស្រាវជ្រាវក្រោយទទួលបានព័ត៌មានពីមហាជន ឈានទៅធ្វេីការបង្រ្កាបបានមុខសញ្ញាបានម្នាក់និងដកហូតសារធាតុញៀនច្រកជាកញ្ចប់ នៅចំណុចត្រពាំងទឹងខាងជើង ភូមិអណ្តូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺជនសង្ស័យឈ្មោះ សុខ ប៊ុនថេត ហៅទៀង ភេទប្រុស អាយុ ៤៧ឆ្នាំ ដកហូតបានម្សៅក្រាមសថ្លាចំនួន៩កញ្ចប់តូច, និងឧបករណ៍វេចខ្ចប់ប្រើប្រាស់មួយចំនួន។
ជនសង្ស័យសារភាពថាកញ្ចប់គ្រឿងញៀននេះគឺជារបស់ខ្លួននិងបានទទួលពីបុគ្គលម្នាក់ដែលទេីបតែស្គាល់គ្នាយកមកអោយ បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅការិយាល័យគ្រឿងញៀនដើម្បីកសាងសំណុំរឿងបន្ដនិងបញ្ជូនជនសង្ស័យរួមនិងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺចាត់ការតាមនីតិវិធី។ដោយះចិត្ត្រា


Post a Comment